រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ផ្សារថ្មីពោធិ៍សាត់មិនទាន់មានសណ្តាប់ធ្នាប់ល្អតែអាជ្ញាធរណែនាំអាជីវករកុំឱ្យដាក់លក់ទំនិញលើផ្លូវ

អភិបាលខេត្តណែនាំឱ្យអាជ្ញាធរក្រុង អាជីវករ និងគណៈកម្មការផ្សារ រៀបចំទីតាំងលក់ដូរ មិនរំលោភផ្លូវ និងគ្រប់គ្រងអនាម័យ សំរាម និងសុវត្ថិភាពជុំវិញផ្សារថ្មីពោធិ៍សាត់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បានកត់សម្គាល់ឃើញថា មកដល់ពេលនេះផ្សារថ្មីពោធិ៍សាត់មិនទាន់មានសណ្តាប់ធ្នាប់ល្អប្រសើរនៅឡើយទេ ដោយសារអាជីវករមួយចំនួនបានសាងសង់សំយ៉ាបលក់ដូរ និងអ្នកយកភាស៊ីម៉ូតូរំលោភលើចំណីផ្លូវសាធារណៈ បង្កឱ្យមានការកកស្ទះនៅតាមដងផ្លូវ។ បើតាមឯកឧត្តមអភិបាលខេត្ត ចំណុចទាំងនេះហើយ ទាមទាឱ្យមានការរៀបចំរបៀបរាបរយឡើងវិញសំដៅធ្វើយ៉ាងណាឱ្យផ្សារថ្មីពោធិ៍សាត់កាន់តែមានសោភណ្ឌភាព និងអនាម័យបរិស្ថានល្អ។ ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរក្រុង និងអាជីវករលក់ដូរទាំងអស់ ត្រូវចូលរួមរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យជុំវិញផ្សារ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ និងចូលទិញទំនិញផ្សេងៗក្នុងផ្សារ។ ការកត់សម្គាល់ និងណែនាំរបស់ឯកឧត្តមអភិបាលខេត្ត ធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរជុំវិញផ្សារថ្មីពោធិ៍សាត់។ ក្នុងនោះ ឯកឧត្តម ក៏ណែនាំឱ្យអាជ្ញាធរក្រុង និងអ្នកពាក់ព័ន្ធត្រូវរួមសហការគ្នារៀបចំទីតាំងលក់ដូរឱ្យមានរបៀបរាបរយ សណ្តាប់ធ្នាប់ល្អទៅតាមទីតាំងបានកំណត់ កុំបណ្តែតបណ្តោយឱ្យមានការដាក់លក់ទំនិញលើផ្លូវបែបអណាធិបតេយ្យបង្កការប៉ះពាល់ដល់អ្នកធ្វើដំណើរ ជាពិសេសអ្នកចូលទិញទំនិញក្នុងផ្សារ។ ចំណែក សមត្ថកិច្ចមូលដ្ឋាន គណៈកម្មការផ្សារនិងសន្តិសុខ ត្រូវទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខ សុវត្ថិភាពនៅក្នុងនិងជុំវិញផ្សារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងរាល់សំរាម កាកសំណល់រឹង-រាវ និងប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារ។ ពិសេស គឺនៅបរិវេណមុខផ្សារធ្វើយ៉ាងណាឱ្យបានស្អាតល្អ និងមានសោភ័ណ្ឌភាព។ អភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរក្រុង ត្រូវបន្តពន្យល់ណែនាំអាជីវករឱ្យពួកគាត់ចូលរួមសហការធ្វើយ៉ាងណាឱ្យផ្សារថ្មីពោធិ៍សាត់កាន់តែមានភាពទាក់ទាញពីគ្រប់មជ្ឈដ្ឋាន។ មិនតែប៉ុណ្ណោះ អាជ្ញាធរក្រុង គណកម្មការផ្សារ ត្រូវពិនិត្យតាមដានជាប់ជាប្រចាំ ដើម្បីក្តាប់បាននូវរាល់បញ្ហាប្រឈមនានាដែលកើតមាន ដើម្បីជៀសវាងបង្កការថ្នាំងថ្នាក់ពីសំណាក់បងប្អូនអាជីវករក្នុងការប្រកបរបបចិញ្ចឹមជីវិត៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15230",
  "languageVersionId": "11444",
  "visibilityVersion": "2",
  "versionToken": "a1.quLdZE5qw5HK8xqhJmoSucN5OS8zgVfo7ET7T1g-3bI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។