រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះតួនាទី ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក្នុងការពូនជ្រុំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានភាពរីកចម្រើន

ប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី Santo Darmosumarto ជួបជម្រាបលាថ្ងៃទី២៦ មករា ដោយវាយតម្លៃការពង្រឹងទំនាក់ទំនងទ្វេភាគី។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២៦ ខែមករានេះ បានអនុញ្ញាតឱ្យឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្ដមបានចប់បេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្ដមក្នុងនាមជាអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ដោយឯកឧត្ដម បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ឱ្យមានភាពរីកចម្រើន។ ទន្ទឹមគ្នានេះ ឯកឧត្ដមអគ្គរដ្ឋទូត បានសម្ដែងការអរគុណដែលសម្ដេចតេជោបានផ្ដល់ឱកាសដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្ដម បានជួបជម្រាបលានាឱកាសនេះ។ ឯកឧត្ដមបានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពរីកចម្រើនស្ទើរគ្រប់វិស័យ ហើយឯកឧត្ដមបញ្ជាក់ថា ក្នុងពេលឯកឧត្ដមបំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ឯកឧត្ដមបានខិតខំប្រឹងប្រែងក្នុងការស្ដារ និងរៀបចំនូវទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យកាន់តែមានភាពរឹងមាំបន្តទៀត ហើយជាពិសេស ឯកឧត្ដមបានវាយតម្លៃចំពោះការផ្លាស់ប្ដូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ទៅវិញទៅមក៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15216",
  "languageVersionId": "11410",
  "visibilityVersion": "2",
  "versionToken": "a1.DGhfVJRxNgW5sNSaAQ2GVSKbx1DCeuMk6BSjtSad1YE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។