រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

នាវាខ្នាតយក្យចំនួន២គ្រឿង ដឹកភ្ញៀវទេសចរបរទេសជាង២ពាន់នាក់ ដើរកម្សាន្តក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

នាវា SEA BOURN ENCORE និង NORWEGIAN SUN ចូលចតថ្ងៃទី២៧ មករា ដឹកភ្ញៀវ៥៣៨និង១៨៦៨នាក់ ហើយគ្រោងចាកចេញទៅថៃនៅល្ងាចថ្ងៃដដែល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(ខេត្តព្រះសីហនុ)៖ នាវាខ្នាតយក្យចំនួន២គ្រឿង នៅព្រឹកថ្ងៃទី២៧ ខែមករានេះ បានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង២ពាន់នាក់ ចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មកដើរកម្សាន្តក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្នុងបរិវេនមានសក្តានុពលដូចជាតំបន់លូជីស្ទីក ទីតាំងវប្បធម៌ប្រវត្តិសាស្ត្រ តំបន់ទេសចរឆ្នេរសមុទ្រធម្មជាតិ និងទីប្រជុំជន។ នាវាទាំង២គ្រឿងនេះ ទី១-មានឈ្មោះថា SEA BOURN ENCORE សញ្ជាតិ BAHAMAS ផ្ទុកភ្ញៀវទេសចរចំនួន ៥៣៨នាក់ ស្រី២៦៨នាក់ មាន២៩សញ្ជាតិ នាវិកចំនួន៤០៩នាក់ ស្រី៨៤នាក់ មាន៤១សញ្ជាតិ។  ទី២-ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS ផ្ទុកភ្ញៀវទេសចរចំនួន១៨៦៨នាក់ ស្រី១០០៥នាក់ មាន៤២សញ្ជាតិ នាវិកចំនួន៩០២នាក់ ស្រី២០៦នាក់ មាន៤៨សញ្ជាតិ។ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ បានជួយលើកកម្ពស់ឆ្នេរសមុទ្រ វប្បធម៌ និងបដិសណ្ឋារកិច្ចរបស់ខេត្តព្រះសីហនុ ដែលគាំទ្រដល់អាជីវកម្មក្នុងស្រុក និងផ្តល់ទំនុកចិត្តដល់ការធ្វើដំណើរនាពេលអនាគត។ ក្នុងពេលជាមួយគ្នានេះ ការចូលចតរបស់កប៉ាល់បានគូសបញ្ជាក់ពីតួនាទីជាយុទ្ធសាស្ត្ររបស់ខេត្តជាមជ្ឈមណ្ឌលភស្តុភារ និងកំពង់ផែ ដោយបញ្ជាក់ពីសារៈសំខាន់របស់ខ្លួននៅក្នុងពាណិជ្ជកម្មក្នុងតំបន់ សេវាកម្មផ្លូវសមុទ្រ និងស្ថិរភាពសេដ្ឋកិច្ចក្នុងអំឡុងពេលដ៏លំបាកមួយ។ គូសបញ្ជាក់ដែរថា នាវាទាំងពីរគ្រឿងនេះបានធ្វើដំណើរមកពីប្រទេសវៀតណាម ហើយនឹងចាកចេញពីប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២៧ ខែកមរាដដែលទៅកាន់ប្រទេសថៃ៕ អត្ថបទ៖ ចិន្តា ទីទិ រូបភាព៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15203",
  "languageVersionId": "11371",
  "visibilityVersion": "2",
  "versionToken": "a1.EWkIQk-EHKcNfL9EJ2DD8ZBsNifuDAnOgxzbjjINo-A"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។