ព្រឹកមិញនេះ! នាវាកងទ័ពជើងទឹកអាម៉េរិក USS CINCINNATI (LCS 20) បានចាកចេញពីកំពង់ផែសមុទ្ររាម ក្រោយពីបញ្ចប់ធ្វើទស្សនកិច្ចរយៈពេល ០៥ថ្ងៃ
នាវា USS CINCINNATI (LCS 20) ចាកចេញពីរាមព្រឹកថ្ងៃទី២៨ មករា ក្រោយទស្សនកិច្ចប្រាំថ្ងៃ ហើយ ទៀ សីហា បានឡើងទស្សនានាវាថ្ងៃទី២៦ មករា។
ខ្លឹមសារប្រភព
នាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក USS CINCINNATI (LCS 20) បានបញ្ចប់ធ្វើទស្សនកិច្ចរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨ ខែមករា ឆ្នាំ២០២៦ បានចាកចេញពីកំពង់ផែមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
គួររំលឹកថា កាលពីរសៀលថ្ងៃទី២៦ ខែមករានេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃកម្ពុជា ក៏បានអញ្ជើញទស្សនកិច្ចលើនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក USS CINCINNATI (LCS 20) ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមនាវី សាមុយអែល ប៉ាប៉ារូ ( Samuel Paparo ) មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ៕ ដោយ៖ ឡាយ កុល
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15161",
"languageVersionId": "11308",
"visibilityVersion": "2",
"versionToken": "a1.G-P43YRYUvl-wpgPY55hk-fST_BLjE8IrLSSJls9DpQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
