ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបំភ្លឺករណីថារដ្ឋលក់កោះមួយនៅព្រះសីហនុនិងកោះគីនៅកំពតឱ្យក្រុមហ៊ុនឯកជន
CDC បដិសេធព័ត៌មានថារដ្ឋលក់កោះនៅព្រះសីហនុនិងកោះគីនៅកំពត ដោយថាជាទ្រព្យឯកជនរដ្ឋដែលនឹងជួលឱ្យអភិវឌ្ឍទេសចរណ៍តាមច្បាប់។
ខ្លឹមសារប្រភព
បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីព័ត៌មានមិនពិត ដែលអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានលក់កោះមួយនៅខេត្តព្រះសីហនុ និងកោះគី នៅខេត្តកំពត ទៅឱ្យក្រុមហ៊ុនឯកជន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៨ ខែមករា បានចេញសេចក្តីប្រកាសព័ត៌ច្រានចោល និងបញ្ជាក់ថា នោះគឺជាព័ត៌មានមិនពិត។
ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពន្យល់ទៅកាន់សាធារណជនថា កោះទាំងពីរខាងលើ គឺជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលនឹងធ្វើការជួលទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍បម្រើឱ្យវិស័យទេសចរណ៍ តាមគោលនយោបាយ និងច្បាប់ជាធរមាន។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា មិនបានលក់កោះទាំងនេះទៅឱ្យក្រុមហ៊ុនឯកជនឡើយ ហើយក៏មិនដែលមានការលក់កោះណាមួយនៅក្នុងដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជនដែរ៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15155",
"languageVersionId": "11290",
"visibilityVersion": "2",
"versionToken": "a1.nvB7AdaOJ2BDir0D89cvYmJC3LtqgALVLHKnQ9PXsNs"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
