រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ផ្ទុះគ្រាប់បែកចង្កោម បណ្តាលឱ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល

ស៊ីម៉ាក់រាយការណ៍ថា បុគ្គលិក SN បីនាក់របួសដោយគ្រាប់បែកចង្កោមតាមផ្លូវ៥៨ ថ្ងៃទី២៩ មករា ហើយអំពាវនាវអ្នកធ្វើការនៅតំបន់រងជម្លោះឱ្យសម្របសម្រួលជាមួយអាជ្ញាធរឬ CMAC។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅព្រឹកថ្ងៃទី២៩ ខែមករានេះ មានករណីផ្ទុះគ្រាប់បែកចង្កោម នៅតាមដងផ្លូវលេខ៥៨ ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយសារបុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី និងបានដើរជាន់គ្រាប់បែកចង្កោមនោះ ដែលវាជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមរវាងកម្ពុជា ថៃ នាពេលកន្លងទៅ។ ករណីផ្ទុះនេះ បានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនSN ចំនួន៣នាក់ រងរបួសធ្ងន់និងស្រាល។ នេះបើតាមឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបង្ហោះនៅទំព័រហ្វេសបុក។ ឯកឧត្តម ហេង រតនា បានអំពាវនាវជាថ្មី ចំពោះប្រជាពលរដ្ឋក៏ដូចវិស័យឯកជននិងអង្គភាពរដ្ឋទាំងអស់ ដែលធ្វើសកម្មភាពនៅតំបន់ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា ឱ្យស្វែងរកការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ឬអង្គភាព CMAC ដែលកំពុងបំពេញភារកិច្ចនៅតំបន់នោះផ្ទាល់ ដើម្បីបង្កាគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15134",
  "languageVersionId": "11231",
  "visibilityVersion": "2",
  "versionToken": "a1.OnT25yQ7s1gZGpBuNCr7oaxkzMvI6ScD4YThActKe9o"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។