រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋបាលខេត្តកោះកុង៖ ជូនដំណឹងស្តីពីការបិទការនេសាទត្រីកាម៉ុង ក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ខេត្តកោះកុង

រដ្ឋបាលខេត្តកោះកុងហាមនេសាទត្រីកាម៉ុងក្នុងដែនជម្រកសុវត្ថិភាពពាមក្រសោប១២៨៣ហិកតា ចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តកោះកុង៖ ដើម្បីធានាឱ្យការគ្រប់គ្រងស្តុកត្រីកាម៉ុងមាននិរន្តភាព និងរក្សាបាននូវប្រព័ន្ធអេកូឡូស៊ីក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងឱ្យមានភាពល្អប្រសើរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ព្រមទាំងការពារ អភិរក្ស និងប្រើប្រាស់ធនធានត្រីកាម៉ុងប្រកបដោយនិរន្តភាព ស្របតាមគោលនយោបាយវិស័យជលផលជាតិ។ រដ្ឋបាលខេត្តកោះកុង សូមជូនដំណឹងស្តីពីការបិទការនេសាទត្រីកាម៉ុង ក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ខេត្តកោះកុង ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ដោយភ្ជាប់ជាមួយសេចក្តីជូនដំណឹងនេះ មានផែនទីស្តីពីការបង្កើតតំបន់គ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ខេត្តកោះកុង។ ដូច្នេះ សូមប្រជានេសាទទាំងអស់មេត្តាជ្រាបថា ការធ្វើនេសាទត្រីកាម៉ុង នៅក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ដែលមានផ្ទៃក្រឡាទំហំ ១,២៨៣ ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងឃុំកោះកាពិ ស្រុកកោះកុង ត្រូវបានហាមឃាត់ជាដាច់ខាត។ ប្រជានេសាទទាំងអស់អាចបន្តធ្វើនេសាទជាធម្មតាឡើងវិញ នៅពេលផុតកំណត់រយៈពេលនៃការបិទការនេសាទនេះ។ ក្នុងករណីប្រជានេសាទមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15126",
  "languageVersionId": "11207",
  "visibilityVersion": "2",
  "versionToken": "a1.Iscd6gdLbQUN8pVIJuUMGBCnbi4_4aUwSHuRhlhS9nc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។