ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ហ៊ុន ម៉ាណែត៖ ដោះស្រាយជម្លោះព្រំដែនតាមច្បាប់អន្តរជាតិអាចយឺត តែធានាប្រសិទ្ធភាពយូរអង្វែង

នៅព្រឹកថ្ងៃទី១០ កុម្ភៈ នាយករដ្ឋមន្ត្រីបញ្ជាក់ជំហរដោះស្រាយដោយសន្តិវិធី ច្បាប់និងបច្ចេកទេស ដើម្បីការពារអធិបតេយ្យភាពនិងកុំឱ្យជម្លោះកើតឡើងវិញ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាលក្នុងការខិតខំដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី និងដោយមូលដ្ឋានច្បាប់អន្តរជាតិ។  សម្តេចធិបតីបានពន្យល់ថា មានតែវិធីសាស្រ្តនេះទេទើបអាចធានាបាននូវប្រសិទ្ធភាពយូរអង្វែង ប៉ុន្តែលទ្ធផលអាចយឺត និងលំបាកខ្លះ តែយើងត្រូវប្រឈមមុខដោះស្រាយទាំងអស់គ្នាដោយរកវិធីមួយដោះបញ្ចប់កុំឱ្យវាកើតឡើងវិញនៅថ្ងៃអនាគត ដើម្បីធានានូវភាពសុខសាន្តរបស់យើង។ សម្តេចបញ្ជាក់ថា កន្លែងធ្លាប់តែអភិវឌ្ឍន៍បន្ទាប់ពីរងនូវសង្គ្រាមផ្ទៃក្នុង កាលពីឆ្នាំ១៩៨០-៩០ ឥឡូវជាអកុសលក្នុងរយៈពេលខ្លីនេះ វាបានក្លាយទៅជាដែនសមរភូមិឡើងវិញ។ សម្តេចសង្ឃឹមថា វានឹងបញ្ចប់ហើយប្រែក្លាយទៅជាកន្លែងនៃការអភិវឌ្ឍន៍រស់រវើករបស់ប្រជាពលរដ្ឋឡើងវិញ។ យ៉ាងណាសម្តេច បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយបញ្ហាទឹកដីរបស់យើងដោយផ្នែកលើច្បាប់ និងបច្ចេកទេស ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដី។ បន្ថែមពីនេះ សម្តេចសូមឱ្យបងប្អូនជឿទុកចិត្ត និងយោគយល់ ដោយសម្តេចពន្យល់ថា ពេលខ្លះមិនលឿនដូចបងប្អូនគិតនោះទេ។ សម្តេចធិបតីថ្លែងដូច្នេះ នៅក្នុង“ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣” នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15023",
  "languageVersionId": "10898",
  "visibilityVersion": "2",
  "versionToken": "a1.aX2NqDcREoPR7qFLC8Wm5DMsnrwhj6C-7TwMLbMbPko"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។