ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាអនុម័តគម្រោងផលិតអគ្គិសនីដោយខ្យល់១៥០មេហ្គាវ៉ាត់នៅមណ្ឌលគិរី

CDCរាយការណ៍ការអនុម័តក្នុងខែមករា២០២៦ ទុនប្រមាណ២០០លានដុល្លារ នៅក្រុងសែនមនោរម្យ និងការងាររំពឹង៤២កន្លែង ដោយក្រុមហ៊ុនមានមូលដ្ឋាននៅម៉ាឡេស៊ី។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

បើយោងតាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០ មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ ២០០ លានដុល្លារ នៅខេត្តមណ្ឌលគិរី។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនដែលវិនិយោគលើស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់នេះ មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ហើយក្រុមហ៊ុននេះបានមកវិនិយោគនៅកម្ពុជាលើវិស័យផ្សេងៗអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ។ បើតាមសេចក្ដីប្រកាសព័ត៌មាន ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០ មេហ្គាវ៉ាត់ ដែលមានទីតាំងស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាមួយទំហំទុនវិនិយោគប្រមាណ ២០០ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២ កន្លែង។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14982",
  "languageVersionId": "10775",
  "visibilityVersion": "2",
  "versionToken": "a1.Aov-yCEFKq3zXhN04dCvSU-mMuQRb3pkTpA8mmG1zXw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។