ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អភិបាលព្រះសីហនុថ្លែងអំណរគុណអ្នកសម្អាតនិងថែសួន

ក្នុងជំនួបថ្ងៃទី១២ កុម្ភៈ ម៉ាង ស៊ីណេត លើកតម្លៃការងារអនាម័យ អំពាវនាវឱ្យអត់ធ្មត់ និងស្នើប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវចូលរួមទុកដាក់សំរាម។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

«ខ្ញុំមិនហ៊ានស្រម៉ៃនោះទេ ប្រសិនបើគ្មានបងប្អូនអ្នកសម្អាតអនាម័យនៅតាមឆ្នេរ និងតាមដងផ្លូវសាធារណៈទេ មិនដឹងថា ទីក្រុងរបស់យើងទៅជាយ៉ាងណានោះឡើយ ហើយក៏មិនដឹងថា សំរាមនៅតាមឆ្នេរ និងតាមដងផ្លូវមានដល់កម្រិតណានោះដែរ»។ នេះជាការលើកឡើងរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកសម្អាតអនាម័យ ថែទាំសួនច្បារតាមឆ្នេរសមុទ្រ និងតាមដងផ្លូវ ក្នុងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ។ ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏មើលឃើញពីការលំបាករបស់បងប្អូនអ្នកសម្អាតអនាម័យដែរ ដោយសារប្រជាពលរដ្ឋមួយចំនួនពួកគាត់មិនយល់អំពីការទុកដាក់សំរាមនៅតែបន្តបោះចោលពាសវាលពាសកាល នាំឱ្យប៉ះពាលសណ្តាប់ធ្នាប់ និងសោភណ្ឌភាពទីក្រុង។ ម្ល៉ោះហើយ ឯកឧត្តម ដឹងថា «ការងារនេះពិបាក ជួនកាលយើងសម្អាតនៅកន្លែងនេះ ដើរទៅដល់មុខគេបោះចោលនៅខាងក្រោយវិញ អ៊ីចឹងមានតែសម្អាតទៅមកៗជាប់ជាប្រចាំ»។ ប៉ុន្តែទោះបីជាយ៉ាងណា ឯកឧត្តម ម៉ាង ស៊ីណេត ស្នើសុំឱ្យបងប្អូនមានការអត់ធ្មត់ខំប្រឹងសម្អាត ដើម្បីលើកកម្ពស់កិត្តិនាម និងសោភណ្ឌភាពទីក្រុង។ ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់ថា ការដែលនាំឱ្យខេត្តព្រះសីហនុទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ និងបានទទួលពានរង្វាន់ទីក្រុងស្អាតប្រចាំតំបន់អាស៊ាននៅប្រទេសហ្វីលីន កាលពីពេលថ្មីៗនេះ ក៏មានចំណែករបស់បងប្អូនអ្នកសម្អាតអនាម័យដែរ។ ដូច្នេះ ការកោតសរសើរ និងទទួលបានលទ្ធផលទាំងនេះ សូមជូនបងប្អូនអ្នកសម្អាតអនាម័យទាំងអស់។ ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងអំណរគុណចំពោះការលះបង់គ្រប់យ៉ាងរបស់បងប្អូនបុគ្គលិកសម្អាតអនាម័យទាំងអស់ ដើម្បីឱ្យទីក្រុងព្រះសីហនុស្រស់ស្អាត។ មិនតែប៉ុណ្ណោះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់ដូរ និងភ្ញៀវទេសចរទាំងអស់មកលេងកម្សាន្តក្នុងខេត្តព្រះសីហនុឱ្យជួយថែរក្សាអនាម័យតាមឆ្នេរសមុទ្រ និងតាមដងផ្លូវដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ខណៈនៅតំបន់ឆ្នេរក៏មានធុងសំរាមសម្រាប់ឱ្យភ្ញៀវនិងអ្នកលក់ដូរទុកដាក់សំរាមឱ្យបានល្អដែរ៕ អត្ថបទ៖ ង៉ែត ពិសាន្ត រូបភាព៖ ទាវ វិឆាត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14980",
  "languageVersionId": "10769",
  "visibilityVersion": "2",
  "versionToken": "a1.hES0tjwM27c-3ABxfP97zIiZSBSwM5xUwlFcyEXSzMU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។