ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

នគរបាលព្រះសីហនុបន្តសម្រួលចរាចរណ៍សម្រាប់សិស្សចេញពីសាលា

កម្លាំងចរាចរណ៍ផ្លូវគោកធ្វើសកម្មភាពព្រឹកថ្ងៃទី១៣ កុម្ភៈ ដើម្បីជួយឆ្លងផ្លូវ បន្ថយការកកស្ទះនិងហានិភ័យគ្រោះថ្នាក់ ហើយនឹងបន្តបេសកកម្មជាប្រចាំ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ដោយយោងតាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តសកម្មភាពចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្សយ៉ាងសកម្ម។ សកម្មភាពនេះ អនុវត្តតាមបទបញ្ជា ក្នុងគោលបំណងពង្រឹងសុវត្ថិភាពក្នុងការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះនៅតាមដងផ្លូវសាធារណៈ ជាពិសេសនៅមុខគ្រឹះស្ថានសិក្សា។ គោលបំណងនៃការចុះជួយសម្រួលចរាចរណ៍នេះ មិនត្រឹមតែបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សក្នុងការឆ្លងកាត់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ និងធានាបាននូវសណ្តាប់ធ្នាប់ល្អនៅតាមមុខសាលារៀន នៅពេលសិស្សានុសិស្សចេញពីសាលា។ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត នឹងបន្តបេសកកម្មនេះជាប្រចាំ ដើម្បីធានាថា គ្រប់ច្រកចេញ–ចូលសាលារៀនក្នុងខេត្តព្រះសីហនុ មានសុវត្ថិភាពខ្ពស់សម្រាប់កុមារ និងយុវជន ដែលជាទំពាំងស្នងឫស្សីរបស់ជាតិយើង។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14974",
  "languageVersionId": "10751",
  "visibilityVersion": "2",
  "versionToken": "a1.P-XQ3LTVjDdHkAwnchU66aPTsYeq9jwci-oTmF-Mg9E"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។