ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងសុខាភិបាលណែនាំប្រុងប្រយ័ត្នអាហារ ស្រា ចរាចរណ៍និងអគ្គិភ័យក្នុងពេលចូលឆ្នាំចិននិងវៀតណាម

សេចក្ដីប្រកាសថ្ងៃទី១៣ កុម្ភៈណែនាំការពារសុខភាព ជាពិសេសកុមារនិងមនុស្សចាស់ ហើយជៀសវាងអាហារនិងស្រាគ្មានប្រភពច្បាស់លាស់ក្នុងថ្ងៃបុណ្យ១៦–១៩ កុម្ភៈ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមកាន់តែខិតជិតមកដល់នាថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែកុម្ភៈខាងមុខ។ ដើម្បីចូលរួមការពារសុខភាពបុគ្គលខ្លួនផ្ទាល់ និងសមាជិកគ្រួសារ ជាពិសេសកុមារតូចៗ និងមនុស្សចាស់ ក្រសួងសុខាភិបាល បានដាក់ចេញវិធានការការពារ និងរក្សាសុខភាព ដោយតម្រូវឱ្យប្រជាពលរដ្ឋធ្វើអនាម័យលាងដៃ ទុកដាក់ចំណីអាហារនៅក្នុងផ្ទះបាយឱ្យបានត្រឹមត្រូវ និងហាមទទួលទានស្រា និងចំណីអាហារដែលគ្មានប្រភពច្បាស់លាស់ឬហួសកាលកំណត់។ សេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រសួងសុខាភិបាល ក្រើនរំលឹកមិនឱ្យទទួលទានស្រាដែលគ្មានប្រភពផលិតច្បាស់លាស់ ឬយកមេតាណុលមកលាយជាមួយស្រាស បង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិតឡើយ។ ត្រូវប្រើប្រាស់ទឹកស្អាត និងគ្រឿងផ្សំធ្វើម្ហូបមានគុណភាពល្អ ជៀសវាងការបន្ថែមសារធាតុគីមីក្នុងម្ហូបអាហារ និងកុំប្រើប្រាស់ម្ហូបអាហារហួសកាលកំណត់ប្រើប្រាស់ ឬមានសភាពខូចគុណភាព។ ក្រសួងក៏បានក្រើនរំលឹកមិនឱ្យទទួលទានភេសជ្ជៈស្រវឹងលើសកម្រិត ដែលអាចបង្កឱ្យមានអំពើហឹង្សា និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងត្រូវប្រុងប្រយ័ត្ន និងបង្ការអគ្គិភ័យនៅតាមផ្ទះសម្បែងរៀងៗខ្លួន ប្រសិនបើប្រជាពលរដ្ឋមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ឬសង្ស័យ ថាមានការឆ្លងជំងឺ សូមទៅពិនិត្យពិគ្រោះនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យបានឆាប់រហ័ស៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14967",
  "languageVersionId": "10730",
  "visibilityVersion": "2",
  "versionToken": "a1.J8JD7blp9dZlUzPifY9EW0r8Us31xwYsrydMHEyHIfg"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។