ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

នាយករដ្ឋមន្ត្រីកម្ពុជានឹងចូលរួមកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាពនៅវ៉ាស៊ីនតោន

តាមសេចក្ដីប្រកាសថ្ងៃទី១៤ កុម្ភៈ កិច្ចប្រជុំគ្រោងធ្វើថ្ងៃទី១៩ កុម្ភៈ ហើយមានផែនការជំនួបទ្វេភាគីនិងដំណើរការងារទៅអឺរ៉ុបបន្ទាប់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលរៀបចំនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៤ ខែកុម្ភៈនេះ។ សេចក្ដីប្រកាសព័ត៌មានដដែល បញ្ជាក់ថា កិច្ចប្រជុំនេះគឺជាការចាប់ផ្ដើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្ដិភាព ក្នុងគោលដៅជំរុញសន្ដិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពៅទៅរកការកសាងឡើងវិញនៅតំបន់ហ្គាហ្សា។ ជាមួយគ្នា មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះក៏រំពឹងថានឹងពិភាក្សាគ្នាអំពីសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកដែរ។ ក្រៅពីតែអំពីការចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ នាយករដ្ឋមន្ត្រីកម្ពុជាក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាមេរិក និងមេដឹកនាំប្រទេសឯទៀត ដើម្បីផ្លាស់ប្ដូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យនានា។ ទន្ទឹមនឹងសហរដ្ឋអាមេរិក សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏មានគម្រោងធ្វើទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុប ដើម្បីបង្កើនភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយតំបន់នេះផងដែរ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14966",
  "languageVersionId": "10727",
  "visibilityVersion": "2",
  "versionToken": "a1.Y6FVQM-SHXEdPM4t2fH-u5ZZWONyJnjN5qCg0wvxa4w"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។