ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ផ្ទុះតវ៉ាទាមទារប្រាក់ឈ្នួលនៅកាស៊ីណូហ្គោលដេនក្រុងព្រះសីហនុ ក្រសួងការងារបានដោះស្រាយបញ្ចប់រួចរាល់

អ្នកនាំពាក្យក្រសួងការងារ ស៊ុន មេសា ថា មន្ទីរខេត្តដោះស្រាយតាមនីតិវិធី និងណែនាំកម្មករឱ្យទាក់ទងលេខ១២៨៦ឬមន្ត្រីជំនាញ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ករណីបុគ្គលិកបម្រើការនៅកាស៊ីណូ ហ្គោលដេន ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រមូលផ្តុំគ្នាទាមទារបើកប្រាក់ឈ្នួល ពេលនេះត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយបញ្ចប់រួចរាល់យ៉ាងលឿនរហ័ស។ អ្នកនាំពាក្យក្រសួងការងារ ឯកឧត្តម ស៊ុន មេសា បញ្ជាក់ថា ក្រោយពីបានទទួលដំណឹងនេះភ្លាម មន្រ្តីជំនាញនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានដោះស្រាយបញ្ចប់រួចរាល់ហើយទៅតាមនីតិវិធីច្បាប់។ ឯកឧត្តម ថាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់បងប្អូនបុគ្គលិក និងកម្មករនិយោជិត ដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ។  អ្នកនាំពាក្យរូបនេះ ក៏បានស្នើឱ្យបងប្អូនកម្មករនិយោជិត ទាក់ទងមកលេខទូរសព្ទ ១២៨៦ ឬទាក់ទងមកមន្រ្តីជំនាញនៃក្រសួងការងារ ដើម្បីផ្ដល់ដំណោះស្រាយជូនបងប្អូនទាន់ពេលវេលា៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14952",
  "languageVersionId": "10685",
  "visibilityVersion": "2",
  "versionToken": "a1.M5RGiNyRZr_VICckTPV9s-ktpRIfJ9AImAhwn2UMYCY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។