ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ទីតាំងកម្សាន្តធម្មជាតិថ្មីនៅព្រែកទឹកសាបទាក់ទាញភ្ញៀវទេសចរ

ទីតាំងកម្សាន្តដែលរៀបចំដោយឯកជននៅសង្កាត់រាម ក្រុងកំពង់សោម ផ្សារភ្ជាប់ព្រៃកោងកាង ទឹកព្រែក និងសេវាអាហារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ ទីតាំងកម្សាន្តកែច្នៃបែបធម្មជាតិថ្មីមួយកន្លែង ដែលស្ថិតនៅតាមបណ្ដោយព្រែកទឹកសាប ក្នុងសង្កាត់រាម ក្រុងកំពង់សោម កំពុងក្លាយជាចំណុចគោលដៅទេសចរណ៍ដ៏ពេញនិយម ដោយមានប្រជាពលរដ្ឋ និងអ្នកទេសចរទៅលេងច្រើនជារៀងរាល់ថ្ងៃ។ សូមបញ្ជាក់ផងដែរថា នៅសង្កាត់រាម ក្រុងកំពង់សោម ជាតំបន់ដែលមានសក្ដានុពលខ្ពស់ផ្នែកទេសចរណ៍ធម្មជាតិ ហើយការលេចចេញនូវរូបរាងនៃរមណីយដ្ឋានកែច្នៃថ្មីៗបែបនេះ នឹងកាន់តែធ្វើឱ្យក្រុងកំពង់សោម ក្លាយជាគោលដៅមិនអាចរំលងបានសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ ចំពោះការរៀបចំប្រកបដោយភាពច្នៃប្រឌិត ទីតាំងថ្មីនេះត្រូវបានរៀបចំឡើងដោយវិស័យឯកជន ក្នុងគោលបំណងបង្កើតជាកន្លែងលម្ហែកាយដែលផ្សារភ្ជាប់ជាមួយនឹងបរិស្ថានធម្មជាតិព្រៃកោងកាង និងផ្ទៃទឹកព្រែកដ៏ស្រស់ស្អាត ហើយ"វាជាកន្លែងថ្មីប្លែក ដែលធ្វើឱ្យយើងមានអារម្មណ៍ស្រស់ថ្លា  ក្រៅពីបានស្រូបយកខ្យល់អាកាសតាមព្រែក យើងក៏អាចទទួលទានអាហារឆ្ងាញ់ៗ។ កំណើនភ្ញៀវទេសចរនៅតំបន់ព្រែកទឹកសាបនេះ មិនត្រឹមតែបង្កើតភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញដល់ជីវភាពពលរដ្ឋក្នុងតំបន់ តាមរយៈការលក់ដូរ និងការផ្ដល់សេវាកម្មទេសចរណ៍ផ្សេងៗផងដែរ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14943",
  "languageVersionId": "10658",
  "visibilityVersion": "2",
  "versionToken": "a1.optdwdHprsXcsq3JDi4o8rLbQt_1sNXCRcxmBs6njao"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។