ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

មហាជនយ៉ាងច្រើនកុះករ រីករាយទស្សនាក្បួនដង្ហែតុក្កតាយក្ស ឆ្នាំ២០២៦ នៅក្រុងសៀមរាប

ក្បួនដង្ហែយប់ថ្ងៃទី២១ កុម្ភៈ ចេញពីវត្តដំណាក់ឆ្ពោះទៅសួនជិតព្រះរាជដំណាក់ ដោយយកសត្វព្រៃជាប្រធានបទ និងផ្សព្វផ្សាយការអភិរក្ស។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បរិយាកាសនៅក្រុងសៀមរាបក្លាយជាការអ៊ូអរ ខណៈប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរជាតិ–អន្តរជាតិយ៉ាងច្រើនកុះករ បាននាំគ្នាចូលរួមដង្ហែ និងទស្សនាព្រឹត្តិការណ៍ក្បួនតុក្កតាយក្សប្រចាំឆ្នាំ២០២៦។ ក្បួនដង្ហែបានចាប់ផ្តើមចេញពីវត្តដំណាក់ ឆ្ពោះទៅសួនច្បារជិតព្រះរាជដំណាក់ក្រុងសៀមរាប ដោយមានការរៀបចំយ៉ាងអធិកអធម និងបង្កើតភាពសប្បាយរីករាយដល់អ្នកចូលរួមទស្សនា។ ព្រឹត្តិការណ៍ឆ្នាំនេះប្រារព្ធឡើងក្រោមប្រធានបទ «ក្បួនដង្ហែព្រៃ!» ក្នុងគោលបំណងអបអរសាទរ និងលើកកម្ពស់ការយល់ដឹងអំពីសត្វព្រៃដ៏អស្ចារ្យរបស់កម្ពុជា ចាប់ពីសត្វដែលគេស្គាល់យ៉ាងទូលំទូលាយ រហូតដល់ប្រភេទសត្វកម្រ និងជិតផុតពូជ។ តុក្កតាយក្សដែលត្រូវបានបង្ហាញក្នុងឆ្នាំ២០២៦ រួមមាន៖ ១. រមាំង ២. ព្រាបស ៣. ភេរោមច្រមុះ ៤. ដំរីអាស៊ី ៥. ទោចថ្ពាល់លឿង ៦. អំពិលអំពែក ៧. តុកកែខ្លួនបង្កង់ភ្នំក្រវាញ ៨. កេងកងធំ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាកម្មវិធីកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារអប់រំសាធារណជនអំពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដើម្បីរួមចំណែកថែរក្សាបេតិកភណ្ឌធម្មជាតិឲ្យគង់វង្សសម្រាប់ជំនាន់ក្រោយ។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14903",
  "languageVersionId": "10538",
  "visibilityVersion": "2",
  "versionToken": "a1.4e2rW0PEO4ll0MuxAXF_7fE7xIiEcdVGEgsBagoP9Ng"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។