នាវា SEABOURN ENCORE នាំទេសចរ៥២៩នាក់មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នាវាទេសចរណ៍មកពីវៀតណាមបានចូលចតនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ដោយមានភ្ញៀវ៥២៩នាក់ និងនាវិក៤១៥នាក់ ហើយគ្រោងបន្តទៅថៃនៅយប់ថ្ងៃដដែល។
ខ្លឹមសារប្រភព
ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ៥២៩នាក់ (ស្រី២៧១នាក់) បានធ្វើដំណើរកម្សាន្តមកកាន់ខេត្តព្រះសីហនុ តាមរយៈនាវាទេសចរណ៍ខ្នាតយក្ស SEABOURN ENCORE សញ្ជាតិ BAHAMAS បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវា១គ្រឿងនេះ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង៧និង០០នាទីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ការមកដល់របស់ភ្ញៀវទេសចរជាង៥រយនាក់នេះ ក៏មានការទទួលស្វាគមន៍យ៉ាងរុះរាយរាក់ទាក់ពីសំណាក់ថ្នាក់ដឹកនាំតំណាងឱ្យរដ្ឋបាលខេត្តព្រះសីហនុ។ ក្នុងនោះ ក៏មានការប្រគល់«ក្រមារខ្មែរ» ដែលមានប៉ាក់រូបទង់ជាតិនៃប្រទេសកម្ពុជា និងឡូហ្គោតំណាង រដ្ឋបាលខេត្តព្រះសីហនុ ជូនភ្ញៀវទេសចរ ដើម្បីទុកជាវត្ថុអនុស្សាវរីយទៀតផង។
បើតាមរបាយការណ៍បញ្ជាក់ថា ភ្ញៀវទេសចរជាង ៥រយនាក់នេះ មាន២៣សញ្ជាតិ និងនាវិកចំនួន ៤១៥នាក់ (ស្រី ៨៨នាក់) មាន ៤៣សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក មានចំនួនរហូតដល់ ២៦១នាក់។ នាវានេះ នឹងចាកចេញទៅប្រទេសថៃ នៅម៉ោង ២០:០០នាទី នាថ្ងៃដដែល។ នាវាទេសចរណ៍ខ្នាតយក្ស SEABOURN ENCORE មានបណ្តោយប្រវែង ២១០,៥០ ម៉ែត្រ ទទឹងប្រវែង ២៨,០០ ម៉ែត្រ និងជម្រៅ ៦,០០ ម៉ែត្រ៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14884",
"languageVersionId": "10481",
"visibilityVersion": "2",
"versionToken": "a1.ovByoGpi4P7VGKbKbb-HDX29BlGJs2nslZF32JRoIFw"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
