ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

នគរបាលកំពង់ធំបំភ្លឺករណីត្រួតពិនិត្យចរាចរណ៍លើផ្លូវលំនៅស្រុកសន្ទុក

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំថា ការត្រួតពិនិត្យនៅទីតាំងដែលមានការរិះគន់ គឺជាការអប់រំដោយមិនបានផាកពិន័យ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រោយពីផ្ទុះការរិះគន់កម្លាំងនគរបាលស្រុកសន្ទុកចុះរឹតបន្ដឹងច្បាប់ចរាចរណ៍នៅចំណុចផ្លូវលំ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចេញលិខិតបំភ្លឺជាសាធារណៈនៅថ្ងៃទី២៤ ខែកុម្ភៈនេះ។ ក្នុងលិខិតនោះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា ពិតជាបានដាក់គោលដៅត្រួតពិនិត្យពិតប្រាកដមែន តែមិនបានផាកពិន័យដល់អ្នកបើកបរនោះទេ ។ បើតាមអ្នកនាំពាក្យរូបនោះ កម្លាំងជំនាញសណ្តាប់ធ្នាប់ស្រុកសន្ទុក ពិតជាបានដាក់គោលដៅត្រួតពិនិត្យ ផ្សព្វផ្សាយ អប់រំ ពិតប្រាកដមែន តែពុំបានផាកពិន័យដល់អ្នកបើកបរ មធ្យោបាយទាំងអស់នោះទេ គ្រាន់តែបានធ្វើការអប់រំណែនាំតែប៉ុណ្ណោះ ។ អ្នកនាំពាក្យដដែលនេះ បានបញ្ជាក់ទៀតថា ករណីនេះ ក៏គ្មានគោលការណ៍ពីថ្នាក់ដឹកនាំឱ្យចុះរឹតបន្តឹង នៅលើផ្លូវលំ (ផ្លូវដី) នោះដែរ។ ពោលស្នងការនគរបាលខេត្ត បានធ្វើការណែនាំបន្ថែមដល់កម្លាំងជំនាញសណ្តាប់ធ្នាប់ចំពោះការរឹតបន្ដឹងច្បាប់ចរាចរណ៍ឱ្យអនុវត្តនៅតាមផ្លូវកៅស៊ូ និងផ្លូវជាតិតែប៉ុណ្ណោះ ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14879",
  "languageVersionId": "10466",
  "visibilityVersion": "2",
  "versionToken": "a1.vsVEW1LJLuClPsOpq0QE3S2-ARazxEN2z4Fof7DVxjI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។