កម្លាំងជំនាញនគរបាលខេត្តព្រះសីហនុ បើកយុទ្ធនាការចុះផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់សិស្ស លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន មិត្តភាព រយៈពេល០២ថ្ងៃ
សេវាថ្ងៃទី២៥ដល់២៦ កុម្ភៈជួយសិស្សគ្រប់អាយុធ្វើអត្តសញ្ញាណបណ្ណនិងគ្រូ ដើម្បីកាត់បន្ថយការធ្វើដំណើរទៅទីស្នាក់ការអត្តសញ្ញាណបណ្ណ។
ខ្លឹមសារប្រភព
ខេត្តព្រះសីហនុ៖ ដើម្បីបង្កលក្ខណៈងាយស្រួល និងខិតជិតដល់ប្រជាពលរដ្ឋ ជាពិសេសស្របតាមតម្រូវការចាំបាច់របស់យុវជន នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ កម្លាំងការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះជួយបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនដល់សិស្សានុសិស្ស (ដែលគ្រប់អាយុត្រូវធ្វើអត្តសញ្ញាណបណ្ណ) លោកគ្រូ អ្នកគ្រូ នៅទីតាំងវិទ្យាល័យ ហ៊ុន សែន មិត្តភាព (អូរ២) ក្រុងព្រះសីហនុ។
សកម្មភាពដ៏មានសារៈសំខាន់នេះ ត្រូវបានអនុវត្តឡើងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។
គោលបំណងនៃការចុះផ្តល់សេវានេះ គឺដើម្បីជួយសម្រួលដល់សិស្សានុសិស្ស ដែលរវល់ការសិក្សា មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើដំណើរទៅកាន់ទីស្នាក់ការអត្តសញ្ញាណបណ្ណ និងដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់ សម្រាប់ការប្រើប្រាស់ក្នុងតម្រូវការសិក្សា ក៏ដូចជាការងាររដ្ឋបាលផ្សេងៗ។
សូមបញ្ជាក់ថា យុទ្ធនាការចុះផ្តល់សេវានេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ០២ថ្ងៃពេញ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14861",
"languageVersionId": "10412",
"visibilityVersion": "2",
"versionToken": "a1.Ren9jZFojxPbJzqViE8DUzk6yt3tryvrrBWous8ELYw"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
