ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឯកឧត្តមម៉ាង ស៊ីណេត៖ខេត្តព្រះសីហនុគ្រប់គ្រងសន្តិសុខបានល្អតែទស្សនក្រៅប្រទេសឱ្យតែនិយាយស្កេមគឺនឹកមុនគេដល់ខេត្តព្រះសីហនុ

អភិបាលខេត្តពិភាក្សាជាមួយគណៈកម្មការទី៧ព្រឹទ្ធសភា ថ្ងៃទី២៥ កុម្ភៈ អំពីការវាយតម្លៃសន្តិសុខ ការត្រួតពិនិត្យកាស៊ីណូ និងសិទ្ធិអនុវត្តនីតិវិធី។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត បានបកស្រាយពន្យល់គណៈប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភាថា កេរ្តិ៍ឈ្មោះខេត្តព្រះសីហនុ បច្ចុប្បន្នគ្រប់គ្រងសន្តិសុខបានល្អច្រើនណាស់បើតាមការវាយតម្លៃរបស់ក្រសួងមហាផ្ទៃដោយប្រៀបធៀបនឹងរាជធានី-ខេត្តផ្សេងៗ ប៉ុន្តែជាទស្សននៅក្រៅប្រទេស ជាពិសេសចិន និងប្រទេសផ្សេងៗទៀតឱ្យតែគេនិយាយអំពី Scam Online គឺគេនឹកឃើញដល់ខេត្តព្រះសីហនុមុនគេតែម្តង គេមិនដែលបាននឹកឃើញដល់ប្រទេសជិតខាងនោះទេ។ ការបកស្រាយពន្យល់របស់ឯកឧត្តម ម៉ាង ស៊ីណេត ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងគណៈប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា និងរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែកុម្ភៈ។ ទាក់ទិននឹងបញ្ហានេះ ឯកឧត្តមអភិបាលខេត្ត ថាទោះបីយើងបានគ្រប់គ្រង់ការងារសន្តិសុខ សុវត្ថិភាពបានល្អប្រសើរ ប៉ុន្តែទស្សនរបស់ជនបរទេសនៅតែគិតថា ខេត្តព្រះសីហនុមានបញ្ហាសន្តិសុខសុវត្ថិភាពនៅមិនល្អ ពាក់ព័ន្ធនឹងរឿង Scam Online ។ យ៉ាងណា ឯកឧត្តម បញ្ជាក់ថា យើងបានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងកាស៊ីណូ៨៦ទីតាំងដែលជាប់ពាក់ព័ន្ធស្កេមអនឡាញ ពោលគឺនៅសល់តិចជាង១០ទីតាំងទៀតនោះទេនឹងត្រូវបញ្ជាក់នៅពេលឆាប់ៗនេះ។ ឯកឧត្តម ម៉ាង ស៊ីណេត បានពន្យល់ថា ពីមុនមករដ្ឋបាលខេត្តមិនអាចចូលទៅក្នុងគោលដៅកាស៊ីណូដែលមានអាជ្ញាបណ្ណបាននោះទេ ដោយសារតែមានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មដែលមានក្រសួងសេដ្ឋកិច្ចជាប្រធាន។ ម៉្យាងវិញទៀត ខេត្តមិនមែនជាសមាជិករបស់គណៈកម្មការនេះនោះទេ។ ប៉ុន្តែនៅពេលមានយុទ្ធនាការបង្ក្រាប Scam Online ទើបរាជរដ្ឋាភិបាលបានឱ្យខេត្តមានសិទ្ធិចូលក្នុងការត្រួតពិនិត្យនិងអនុវត្តនិតីវិធី៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14852",
  "languageVersionId": "10385",
  "visibilityVersion": "2",
  "versionToken": "a1.uSHcbGjIgf4aGdbhB_UZZOg9F3fJDT-DhG_GPC-eOx0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។