ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងមហាផ្ទៃណែនាំរដ្ឋបាលខេត្តព្រះវិហារ បន្តផ្សព្វផ្សាយ និងអនុវត្តដោយតម្លាភាព បញ្ឈប់ និងមោឃភាពលិខិតបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ

ការណែនាំបន្ទាប់ពីលិខិតក្រសួងបរិស្ថានអំពីការកាន់កាប់និងរានដីព្រៃនៅដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តព្រះវិហារ ព្រមទាំងលើកការសាងសង់ក្នុងតំបន់ការពារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលខេត្តព្រះវិហារ ឱ្យបន្តផ្សព្វផ្សាយ និងអនុវត្តឱ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព ក្នុងការបញ្ឈប់ និងមោឃភាពរាល់លិខិតបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ។ ជាមួយគ្នានេះ ត្រូវអនុវត្តឱ្យស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ចំពោះការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិ។ ការណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានទទួលលិខិតពីក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងករណីកាន់កាប់ និងរានដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14850",
  "languageVersionId": "10379",
  "visibilityVersion": "2",
  "versionToken": "a1.MGisM48ltKvTfi8oGybsIDYXZx7ODxiAX98uLi6Mq5o"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។