ក្រសួងអប់រំបំភ្លឺអំពីវីដេអូបរទេសដែលត្រូវបានបញ្ចូលសំឡេងខ្មែរបង្កការភ័ន្តច្រឡំ
ក្រសួងអប់រំថា វីដេអូពីបរទេសត្រូវបានបញ្ចូលសំឡេងខ្មែរ ដើម្បីឱ្យយល់ច្រឡំថាមានហិង្សាលើក្មេងស្រីក្នុងសាលាកម្ពុជា និងអំពាវនាវឱ្យតាមដានប្រភពច្បាស់លាស់។
ខ្លឹមសារប្រភព
ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនសារធារណជន មេត្តាជ្រាបថា ថ្មីៗនេះ មានជនមួយចំនួនបានកែច្នៃ និងបញ្ចូលខ្លឹមសារសំឡេងជាភាសាខ្មែរ ចូលទៅក្នុងវីដេអូដែលមានប្រភពពីបរទេស ហើយបង្ហោះវីដេអូ ដោយបង្ហាញឲ្យមានការភ័ន្តច្រឡំថា មានសកម្មភាពហិង្សាខុសច្បាប់លើក្មេងស្រីក្នុងថ្នាក់រៀននៅសាលារៀនក្នុងប្រទេសកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកថា ការកែច្នៃ បង្ហោះ និងចែកចាយវីដេអូបែបនេះ គឺជាការបង្ហាញចេតនាអគតិ ដែលបំពុលបរិយាកាសសង្គម និងត្រូវប្រឈមមុខនឹងផ្លូវច្បាប់។
ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់សាធារណជន សូមយកចិត្តទុកដាក់ និងតាមដានព័ត៌មានដែលមានប្រភពច្បាស់លាស់ និងកុំបង្ហោះ ឬចែកចាយព័ត៌មានណាដែលមិនមានប្រភពច្បាស់ ឬមានចេតនាអគតិ ដើម្បីចៀសវាងការប៉ះពាល់ដល់កិត្តិយសបុគ្គល ឬស្ថាប័ន។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14847",
"languageVersionId": "10370",
"visibilityVersion": "2",
"versionToken": "a1.WiXd9Rba0diKvo6W7BGMWOIlu2118x3o2BnpCS6el4U"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
