ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងបរិស្ថានកំពុងពិនិត្យរោងចក្រមួយក្រោយលេចព័ត៌មានថាមានកម្មករច្រើននាក់ដួលសន្លប់និងស្លាប់

ក្រសួងបរិស្ថានបានឱ្យដឹងថ្ងៃទី២៧ កុម្ភៈ ថាមន្រ្តីកំពុងត្រួតពិនិត្យខ្យល់ និងប្រមូលព័ត៌មាននៅរោងចក្រ CAMBO UNISOLL LTD. ក្រោយមានរបាយការណ៍កម្មករសន្លប់ និងម្នាក់ស្លាប់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រោយពីមានសេចក្តីរាយការណ៍ថា មានកម្មករជាច្រើននាក់ដួលសន្លប់និងម្នាក់ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ភ្លាមៗក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីជំនាញ ចុះត្រួតពិនិត្យគុណភាពបរិស្ថានក្នុងរោងចក្រ CAMBO UNISOLL LTD. ដែលមានមូលដ្ឋាននៅស្ថិតនៅភូមិព្រៃចាស់ ឃុំវិហាសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែកុម្ភៈ។ បច្ចុប្បន្ន ក្រុមការងារជំនាញនៃក្រសួងបរិស្ថាន បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះត្រួតពិនិត្យគុណភាពខ្យល់ ដោយដាក់ឧបករណ៍វិភាគគុណភាពខ្យល់នៅក្នុងទីតាំងរោងចក្រផ្ទាល់។ ពេលនេះក្រុមការងារ បាននិងកំពុងប្រមូលព័ត៌មានពាក់ព័ន្ធនៅក្នុងទីតាំងរោងចក្រ ដើម្បីធ្វើការវាយតម្លៃរកមូលហេតុប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់កម្មករ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14820",
  "languageVersionId": "10289",
  "visibilityVersion": "2",
  "versionToken": "a1.bpC_1qfQptxzO4pjQeX9MMO9rEbSn0aHnTf-Rzt6t-I"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។