ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ដោយសារភ្លៀងកក់ខែ!ជំរុំជនភៀសសឹកក្នុងវត្តកណ្តាលត្រូវទឹកលិចនិងផ្ទះ៥ខ្នងត្រូវខ្យល់កន្រ្តាក់ខូចខាត

គ្រោះភ្លៀងនិងខ្យល់ថ្ងៃទី២៦ កុម្ភៈ ប៉ះពាល់ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ អភិបាលខេត្តថា បានជម្លៀសជនភៀសសឹកជាង៣០០គ្រួសារ និងរៀបចំជម្រកបណ្ដោះអាសន្ន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ជំរុំសុវត្ថិភាពដែលមានពលរដ្ឋភៀសសឹកស្នាក់នៅរាប់ពាន់គ្រួសារក្នុងវត្តកណ្តាល នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានជន់លិចដោយសារភ្លៀងកក់ខែ ចំណែកផ្ទះពលរដ្ឋ ៥ខ្នងផ្សេងទៀតខូចខាតដោយសារខ្យល់កន្រ្តាក់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ។ បើតាមមន្ត្រីរដ្ឋបាលស្រុកថ្មពួក គ្រោះធម្មជាតិនោះបានបង្កការខូចខាតផ្ទះពលរដ្ឋនៅភូមិតាយឹង ឃុំគំរូចំនួន ៤ខ្នង និងនៅភូមិប្រាសាត្បែង ឃុំបន្ទាយឆ្មារចំនួន ១ខ្នង។ ចំណែក បរិវេនក្នុងជំរុំជនភៀសសឹកប៉ះពាល់លិចទីស្នាក់នៅក្នុងតង់នៃជំរំជនភៀសមួយចំនួន។ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងថា ចំពោះមុខគ្រោះមហន្តរាយធម្មជាតិនេះ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច បានអន្តរាគមន៍ជម្លៀសជនភៀសសឹកជាង ៣០០គ្រួសារ និងជញ្ជូនសម្ភារ:របស់របរពួកគាត់ចេញពីជំរុំរងផលប៉ះពាល់នេះអស់ហើយ និងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធសាងសង់ជម្រកចល័តបណ្តោះអាសន្នថ្មីជូនពួកគាត់ ដើម្បីឱ្យមានទីស្នាក់នៅ ហូបចុកនិងថែទាំសុខភាពឱ្យល្អប្រសើរឡើងវិញ។ ចាប់ឆ្នាំ២០១២មកជារៀងរាល់ឆ្នាំ នៅស្រុកថ្មពួក ចន្លោះខែមីនា មេសា នៅតំបន់មួយចំនួនតែងតែកើតមានបាតុភូតធម្មជាតិភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ បង្កផលប៉ះពាល់ដល់សំណង់អគាររដ្ឋ ឯកជន និងផ្ទះសម្បែងប្រជាពលរដ្ឋ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14810",
  "languageVersionId": "10259",
  "visibilityVersion": "2",
  "versionToken": "a1.Ewk0ALo6ooiw0hcafkuiAGxmX7oew9tvAu6lX3nyNnw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។