ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជារកចំណូលបានជាង៩លានដុល្លារពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរក្នុងពេល២ខែដើមឆ្នាំនេះ!

របាយការណ៍គ្រឹះស្ថានអង្គរថ្ងៃទី១ មីនា បង្ហាញថា ក្នុង២ខែដើមឆ្នាំ២០២៦ ភ្ញៀវបរទេសជាង១៨ម៉ឺននាក់ទិញសំបុត្រ បង្កើតចំណូលជាង៩លានដុល្លារ ខណៈចំណូលនិងភ្ញៀវធ្លាក់ចុះធៀបឆ្នាំមុន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កម្ពុជាលក់សំបុត្រជូនភ្ញៀវទេសចរបរទេសប្រមាណជាង១៨ម៉ឺននាក់សម្រាប់ចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល២ខែដើម ឆ្នាំ២០២៦។ នេះអាចនាំឱ្យកម្ពុជារកចំណូលបានជាង ៩លានដុល្លារអាម៉េរិក ធ្លាក់ចុះប្រមាណជាង ៣០ភាគរយ ចំណែកចំនួនភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក៏ធ្លាក់ចុះ ៣២.៤៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។  នេះបើតាមរបាយការណ៍គ្រឹះស្ថានអង្គរ ចេញនៅថ្ងៃទី០១ ខែមីនា។ បើយោងតាមរបាយការណ៍ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ៤,៦លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរបរទេសប្រមាណ ៩,៥ ម៉ឺននាក់។ ចំនួននេះនាំឱ្យចំណូលមានការធ្លាក់ចុះជាង ២៥ភាគរយ ខណៈចំនួនភ្ញៀវមានការធ្លាក់ចុះប្រមាណ ២៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ដោយឡែក ក្នុងរយៈពេល២ខែនេះ សម្រាប់ចំណូលបានពីការលក់បណ្ណនៅប្រាសាទកោះកែរ មានចំនួន ៦៥ ២៩៥ដុល្លារ ឱ្យភ្ញៀវទេសចរបរទេសចំនួន ៤ ៣៥៣នាក់។ ចំណូលបានពីការលក់សំបុត្រនៅប្រាសាទបេងមាលា មានចំនួន ៤២ ៦៥០ដុល្លារ ដល់ភ្ញៀវទេសចរបរទេសចំនួន ៤ ២៦៥ នាក់។ ចំណូលពីការលក់សំបុត្រនៅភ្នំក្បាលស្ពានមានចំនួន ១ ៧៧០ដុល្លារឱ្យភ្ញៀវទេសចរបរទេសចំនួន ៣៥៤នាក់។ ចំពោះ ចំណូលពីការលក់សំបុត្រទូកមានចំនួន ១៩១ ១៧២ ដុល្លារ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14803",
  "languageVersionId": "10238",
  "visibilityVersion": "2",
  "versionToken": "a1.KwjIpd5qoyAzu_qzSak0TSZM6RwW_k-mBNp4Rqz15oQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។