ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អង្គការសហប្រជាជាតិចង់ឃើញកម្ពុជា-ថៃដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីនិងគោរពច្បាប់អន្តរជាតិ

ក្នុងជំនួបថ្ងៃទី២ មីនា លោកស្រី Vladanka Andreeva បានលើកឡើងពីការដោះស្រាយជម្លោះព្រំដែនកម្ពុជា–ថៃដោយសន្តិវិធី តាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ តាមសេចក្ដីរាយការណ៍ពីជំនួប។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅក្នុងជំនួបជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី០២ ខែមីនានេះ លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងថា អង្គការសហប្រជាជាតិ ចង់ឃើញប្រទេសកម្ពុជានិងថៃដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីដោយគោរពតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ បើតាមបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្ដេចបានជម្រាបលោកជំទាវដែលជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិអំពីការវិវត្តថ្មីៗនៃស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ក្នុងនោះ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីជំហររបស់កម្ពុជានៅក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ជាមួយគ្នា លោកជំទាវ បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ ចង់ឃើញប្រទេសទាំងពីរដោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធី ដោយគោរពតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14801",
  "languageVersionId": "10232",
  "visibilityVersion": "2",
  "versionToken": "a1.96dp9Fc2YlJoPz7Gl53Kr2lPBi62goc1PNSBJfDcA5g"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។