អ្នកនាំពាក្យ៖ ជនភៀសសឹកជាង៩២% ក្នុងចំណោម៦៤ម៉ឺននាក់បានវិលត្រឡប់ទៅផ្ទះ
លោក ប៉ែន បូណា បានឱ្យដឹងថ្ងៃទី២ មីនា ថា អាជ្ញាធរកំពុងសម្រួលការវិលត្រឡប់ ជួយអ្នកនៅមិនទាន់អាចទៅផ្ទះ និងវាយតម្លៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធដើម្បីស្ដារ។
ខ្លឹមសារប្រភព
នេះបើយោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ដែលបានបញ្ជាក់ថា ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងអនុវត្តការងារដូចខាងក្រោម៖
ជនភៀសសឹកដែលអាចទៅផ្ទះវិញ៖ អាជ្ញាធរបានសម្រួលឱ្យពួកគេអាចវិលត្រឡប់ទៅផ្ទះវិញឱ្យបានឆាប់រហ័ស ដោយធានាសុវត្ថិភាព និងការជួយស្តារជីវភាព។ រហូតមកទល់ពេលនេះ មានជនភៀសសឹកជាង ៩២% ក្នុងចំណោម ៦៤ម៉ឺននាក់ បានវិលត្រឡប់ទៅផ្ទះវិញ។
ជនភៀសសឹកដែលមិនទាន់អាចទៅផ្ទះវិញ៖ ដោយសារស្ថានភាពមិនទាន់អំណោយផល អាជ្ញាធរបានជួយគាំទ្រពួកគេតាមស្ថានភាពជាក់ស្តែង ដើម្បីរក្សាលំនឹងជីវភាពប្រចាំថ្ងៃ រហូតដល់ពួកគេអាចវិលត្រឡប់ទៅផ្ទះវិញបាន។
ហេដ្ឋារចនាសម្ព័ន្ធ៖ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន សាលារៀន វត្តអារាម ទឹក ភ្លើង និងបណ្តាញទូរគមនាគមន៍ ជាដើម ក្រុមការងារចំពោះកិច្ច បាននិងកំពុងវាយតម្លៃផលប៉ះពាល់ និងការខូចខាត ដើម្បីឱ្យរាជរដ្ឋាភិបាលអាចស្តារឡើងវិញឱ្យបានឆាប់រហ័សបំផុត។
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14798",
"languageVersionId": "10223",
"visibilityVersion": "2",
"versionToken": "a1.jz1tTifgUj0XzyZb9WNsaLhzVBgCPFG36XAkmbQXurA"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
