ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អបអរសាទរ ទិវាវប្បធម៌ជាតិ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ

កម្ពុជាប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៨ ថ្ងៃទី៣ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដោយលើកទឹកចិត្តឱ្យយុវជនចូលរួមថែរក្សាអត្តសញ្ញាណ និងមរតកវប្បធម៌ខ្មែរ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ប្រធានបទទិវា «យុវជនដើម្បីវប្បធម៌ជាតិ»  ឆ្នាំ២០២៦ ផ្តោតលើការអភិរក្សអត្តសញ្ញាណខ្មែរ។ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ កម្ពុជាប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៨ ដើម្បីរំលឹក និងលើកតម្កើងសិល្បៈ វប្បធម៌ និងអរិយធម៌ដ៏សម្បូរបែប ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាមរតកជាតិ។ ទិវានេះ មានគោលបំណងបំផុសស្មារតីប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យស្រឡាញ់ ថែរក្សា និងការពារកេរដំណែលវប្បធម៌ដូនតា ព្រមទាំងបន្តលើកតម្កើងអត្តសញ្ញាណជាតិ ឱ្យរីកចម្រើនស្ថិតស្ថេរ។ ដូចពាក្យស្លោកបានពោលថា៖ «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ទិវា ៣ មីនា គឺជាការប្តេជ្ញាចិត្តរួមក្នុងការពារ និងបន្តមរតកវប្បធម៌ជាតិឲ្យគង់វង្ស។ រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់ការពារ និងលើកតម្លៃវប្បធម៌ជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ តាមទិសស្លោក «កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌» និងរួមចំណែកកសាងប្រទេសជាតិឱ្យរីកចម្រើនជាប្រកបដោយអរិយធម៌៕ ដោយ៖ ឡាយ កុល
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14797",
  "languageVersionId": "10220",
  "visibilityVersion": "2",
  "versionToken": "a1.oGys-YeyIf9Dni95joj07JPnDFicSllE2y7p8YzY4Xk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។