ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

BTV ច្រានចោលខ្លឹមសារក្លែងក្លាយដែលប្រើនិមិត្តសញ្ញារបស់ខ្លួន

BTV បានជូនដំណឹងថា មានឃ្លីប និងព័ត៌មានក្លែងក្លាយប្រើនិមិត្តសញ្ញារបស់ខ្លួនដោយគ្មានការអនុញ្ញាត ហើយភាគីអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានចេញមកបំភ្លឺ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ស្ថាប័ន BTV Cambodia បានចេញសេចក្តីជូនដំណឹងដល់ប្រិយមិត្ត និងទូរទស្សនិកជនអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ថា «យើងខ្ញុំសូមជម្រាបជូនដល់ប្រិយមិត្តទាំងអស់មេត្តាជ្រាបថា នាពេលបច្ចុប្បន្នមានឃ្លីបវីដេអូ និងខ្លឹមសារព័ត៌មានក្លែងក្លាយមួយចំនួនកំពុងត្រូវបានចែកចាយតាមបណ្តាញសង្គមដោយបានប្រើប្រាស់ និងក្លែងបន្លំជានិមិត្តសញ្ញា (Logo) របស់ស្ថាប័ន BTV យើងខ្ញុំដោយគ្មានការអនុញ្ញាត»។ ជាមួយគ្នានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា (PR Cambodian Government) ក៏បានចេញមកបំភ្លឺបន្ថែមថា ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមប្រឆាំងនៅក្រៅប្រទេសក្នុងចេតនាមួលបង្កាច់ និងបង្កើតរឿងដើម្បីវាយប្រហាររាជរដ្ឋាភិបាល៕ ដោយ៖ ឡាយ កុល
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14787",
  "languageVersionId": "10190",
  "visibilityVersion": "2",
  "versionToken": "a1.DugPyGGXvafj10dYjBdGPHGzCcc-VZHSmaenhVDRx30"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។