ពង្រឹងសម្ព័ន្ធភាពពាណិជ្ជកម្ម កម្ពុជា–អឺរ៉ុប ឆ្ពោះទៅអនាគត៖ រដ្ឋ–ឯកជន បន្តសហការលើកកម្ពស់សេដ្ឋកិច្ច និងវិនិយោគ
ចម និម្មល ទទួលគណៈប្រតិភូ EU–ASEAN Business Council និង EuroCham Cambodia ដឹកនាំដោយ Sharon Toh នៅថ្ងៃទី៤ មីនា។
ខ្លឹមសារប្រភព
នាព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន–អឺរ៉ុប និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដឹកនាំដោយលោកស្រី Sharon Toh អនុប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
កិច្ចជំនួបនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសបើកចំហ និងមានន័យស្ថាបនាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យឯកជន ក្នុងការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងបង្កើនទំនុកចិត្តវិនិយោគរវាងកម្ពុជា និងដៃគូអឺរ៉ុប។
ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើនរួមមាន ការសម្រួលពាណិជ្ជកម្ម បរិវត្តកម្មឌីជីថល ការពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការលើកកម្ពស់សមាហរណកម្មក្នុងខ្សែច្រវាក់តម្លៃសក្ដានុពល ពិពិធកម្មទីផ្សារតាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ព្រមទាំងការអនុវត្តគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅឆ្នាំ២០៣០។ ក៏ដូចជាការត្រៀមខ្លួនរបស់កម្ពុជាចំពោះដំណើរការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដោយធានាការរីកចម្រើនប្រកបដោយចីរភាព និងភាពប្រកួតប្រជែង។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ពីការបន្តធ្វើកំណែទម្រង់ស្ថាប័ន និងបរិយាកាសធុរកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការវិនិយោគិនអន្តរជាតិ និងបង្កើនភាពទាក់ទាញរបស់កម្ពុជា ជាគោលដៅវិនិយោគ និងមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់។ ដោយ៖ KPS99TV
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14783",
"languageVersionId": "10178",
"visibilityVersion": "2",
"versionToken": "a1.ZamvhnF1dT9PKKcOGzGuCsoXzkBEvhR3Jj24FRge5-s"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
