ដកបញ្ឈរជើងមេប៉ុស្តិ៍អណ្តូងស្នាយស្តីទីម្នាក់ក្រោយវាយពលរដ្ឋឱ្យរងរបួស
សេចក្តីបំភ្លឺនគរបាលកំពង់ឆ្នាំងថ្ងៃទី៤ មីនា តម្រូវឱ្យមាស ដាវីតបង្ហាញមុខម៉ោងធ្វើការ ខណៈនគរបាលព្រហ្មទណ្ឌបន្តស៊ើបអង្កេត។
ខ្លឹមសារប្រភព
មេប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្តូងស្នាយ ស្តីទី នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោកព្រឹន្ទបាលឯក មាស ដាវីត ត្រូវបានថ្នាក់លើដកបញ្ឈរជើង និងប្រគល់សំណុំរឿងជូនមន្រ្តីជំនាញដើម្បីស៊ើបអង្កេតបន្ត ក្រោយបែកធ្លាយព័ត៌មានថា មេប៉ុស្តិ៍ស្តីទីទំនើងរូបនេះប្រើអំពើហិង្សាលើប្រជាពលរដ្ឋបណ្តាលឱ្យរងរបួស កាលពីថ្ងៃទី២១ ខែកុម្ភៈ។
បើតាមលិខិតបំភ្លឺរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៤ ខែមីនា បានបញ្ជាក់ថា លោកព្រឹន្ទបាលឯក មាស ដាវីត ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន និងតម្រូវឱ្យមកបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ ដើម្បីត្រួតពិនិត្យរង់ចាំការសម្រេចជាថ្មី។ ចំណែក សំណុំរឿងពាក់ព័ន្ធ ត្រូវបានប្រគល់ជូននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតបន្តលើករណីហិង្សាដោយចេតនាលើប្រជាពលរដ្ឋនេះ៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14774",
"languageVersionId": "10151",
"visibilityVersion": "2",
"versionToken": "a1.zfDGehkfl6lkbQODoztBAUxRCZUNZV3kz2Zjf3djdOg"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
