ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប–អាស៊ាន ពិភាក្សាឱកាសវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា

លោក ឌិត ទីណា បានជួបប្រតិភូ EU–ASEAN Business Council ថ្ងៃទី៤ មីនា ពិភាក្សាឱកាសវិនិយោគកសិកម្ម ខ្សែច្រវាក់តម្លៃ ផលិតកម្មទឹកដោះគោស្រស់ និងការកែច្នៃកសិផល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំក្រសួង បានទទួលជួបគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប–អាស៊ាន (EU–ASEAN Business Council: EU-ABC) ដឹកនាំដោយលោក Noel Clehane អនុប្រធាន EU-ABC ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូ EU-ABC ដែលមានបំណងពង្រីកការវិនិយោគនៅប្រទេសកម្ពុជា ពិសេសក្នុងវិស័យកសិកម្ម។ ភាគីទាំងពីរក៏បានពិភាក្សាអំពីសក្តានុពល និងឱកាសក្នុងការតភ្ជាប់ខ្សែច្រវាក់តម្លៃផលិតកម្ម ក៏ដូចជាការវិនិយោគលើវិស័យកសិកម្មសំខាន់ៗ។ ជាមួយគ្នានេះ កិច្ចពិភាក្សាក៏បានផ្តោតលើឱកាសអភិវឌ្ឍន៍ក្នុងវិស័យ ផលិតទឹកដោះគោស្រស់ និង ការកែច្នៃកសិផល ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រីកទីផ្សារនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ៕ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14768",
  "languageVersionId": "10133",
  "visibilityVersion": "2",
  "versionToken": "a1.czbfsrvdS0DPoiGTVukpGiTzT3_FpcGVYJHW6_xrvsE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។