ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត

លោកស្រី ចម និម្មល បានដឹកនាំកិច្ចប្រជុំថ្ងៃទី៥ មីនា ពិនិត្យវឌ្ឍនភាពការងារមន្ទីរពាណិជ្ជកម្ម រៀបចំផែនការជំរុញផលិតផលជាតិ និងពង្រឹងការផ្សព្វផ្សាយសេចក្ដីណែនាំទិញលក់ដំឡូងមី។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទទួលបន្ទុក និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដើម្បីពិភាក្សាការងារ រួមមាន៖ ១. ពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ២. ពិភាក្សាអំពីការរៀបចំផែនការសកម្មភាពការងាររយៈពេលខ្លី និងមធ្យម ក្នុងការលើកកម្ពស់ផលិតផលសក្ដានុពល ៣. ជំរុញ និងផ្សព្វផ្សាយយុទ្ធនាការផលិតផលជាតិ នៅតាមបណ្ដារាជធានី-ខេត្ត ៤. បន្តអនុវត្តឱ្យមានប្រសិទ្ធភាព និងជំរុញការផ្សព្វផ្សាយ «សេចក្តីណែនាំស្តីពីការទិញ-លក់ដំឡូងមីស្រស់ និងចំណិតក្រៀម» ឱ្យដល់មូលដ្ឋាន និងឱ្យបានទូលំទូលាយ ៥. ពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការជំរុញទីផ្សារ។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14767",
  "languageVersionId": "10130",
  "visibilityVersion": "2",
  "versionToken": "a1.hQmVqjRTe9xiCSDq-pCuOTutkAelM4f0UzWkXq2xHC8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។