ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៣២

លោកជំទាវ ចម និម្មល បានដឹកនាំកិច្ចប្រជុំនៅថ្ងៃទី៦ ខែមីនា ដើម្បីពិនិត្យឯកសារ និងវឌ្ឍនភាពការងារ ត្រៀមចូលរួមកិច្ចប្រជុំអាស៊ាន ដែលគ្រោងធ្វើនៅថ្ងៃទី១៣ ខែមីនា នៅម៉ានីល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមសម្រាប់ចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៣២ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើឯកសារ និងវឌ្ឍនភាពការងារពាក់ព័ន្ធនឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ព្រមទាំងសមិទ្ធផលអាទិភាពសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៦ របស់ប្រទេសហ្វីលីពីន ក្នុងភាពជាប្រធានអាស៊ាន ឆ្នាំ២០២៦៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14759",
  "languageVersionId": "10106",
  "visibilityVersion": "2",
  "versionToken": "a1.hSRYF34i5MJYCZL_VjGZSxFPgs4G5SUBwSGEEd5dpts"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។