ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឆេះរោងចក្រចម្រាញ់ប្រេងខ្មៅរាលដាលដល់រោងជួសជុលគ្រឿងចក្រមួយទៀតខូចខាតទាំងស្រុង

អគ្គិភ័យយប់ថ្ងៃទី៧ មីនា នៅទួលសង្កែទី២ ឫស្សីកែវ ប្រើរថយន្តពន្លត់៨គ្រឿង ខណៈមូលហេតុនៅកំពុងស្រាវជ្រាវ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រោងចក្រចម្រាញ់ប្រេងខ្មៅមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់និងរាលដាលដល់រោងជួសជុលគ្រឿងចក្រមួយកន្លែងទៀតដែលនៅជាប់គ្នា បណ្ដាលឱ្យខូចខាតសម្ភារៈអស់ទាំងស្រុង ខណៈកម្លាំងនគរបាលបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៨គ្រឿងក្នុងការអន្តរាគមន៍ទប់ស្កាត់។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវបេតុង សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ករណីនេះ បើតាមប្រជាពលរដ្ឋ បានបញ្ជាក់ថា មុនកើតហេតុគេបានឮសំឡេងផ្ទុះ២ដង ប៉ុន្តែមិនដឹងថាផ្ទុះអ្វីនោះឡើយ ហើយក្រោយមកក៏ស្រាប់តែឃើញមានអណ្តាតភ្លើងឆាបឆេះចេញពីរោងចម្រាញ់ប្រេងខ្មៅ។ ភ្លាមៗ បុគ្គលិកបាននាំគ្នាយកទុយោទឹកទៅបាញ់ពន្លត់ដែរ តែដោយសារប្រេងច្រើនពេកមិនអាចគ្រប់គ្រងបាន ទើបសម្រេចទាក់ទងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជៀសវាងរាលដាលកាន់តែខ្លាំងឡើង។ ក្នុងករណីអគ្គិភ័យនេះបានឆាបឆេះរោងចម្រាញ់ប្រេងខ្មៅចំនួន០១ អស់ទាំងស្រុង ម៉ូតូសណ្ដោងរម៉កចំនួន០១គ្រឿង, សម្ភារៈមួយចំនួន និងបានឆេះរាលដាលដល់រោងជួសជុលគ្រឿងចក្រចំនួន០១ រួមនឹងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង។ ខណៈមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវ ចំណែក ប្រតិបត្តិការអន្តរាគមន៍វិញ កម្លាំងនគរបាលពន្លត់អគ្គិភ័យបានប្រើរថយន្ដពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០៨គ្រឿង៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14747",
  "languageVersionId": "10070",
  "visibilityVersion": "2",
  "versionToken": "a1.DruMult50rDfRXyfB6QL0RdnOCwIzblUobH2VkDMaVw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។