លោក កែវ រតនៈ ថាកម្ពុជាមិនទាន់ខ្វះប្រេង ខណៈថ្លៃនាំចូលកើនឡើង
លោករដ្ឋមន្ត្រីបានថ្លែងថ្ងៃទី៨ ខែមីនាថា ការនាំចូលនៅបន្តរាល់ថ្ងៃ ហើយសន្និធិអាចទ្រទ្រង់២១ថ្ងៃបើគ្មានការនាំចូលទាំងស្រុង ខណៈប្រេងនាំចូលថ្មីថ្លៃជាងមុន។
ខ្លឹមសារប្រភព
ស្របពេលតម្លៃប្រេងហក់ឡើងខ្ពស់ ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ បានអះអាងថា កម្ពុជាមិនទាន់មានស្ថានភាពដែលខ្វះប្រេងផ្គត់ផ្គង់ទេ ហើយសន្និធិបម្រុងរបស់កម្ពុជានៅតែឈរជើងបាន២១ថ្ងៃដូចគ្នា មានន័យថា បើក្រុមហ៊ុនប្រេងមិនអាចនាំប្រេងចូលបានទាល់តែសោះ នោះកម្ពុជាអាចឈរជើងបាន២១ថ្ងៃ។ ផ្ទុយទៅវិញ កម្ពុជា នៅតែបន្តនាំប្រេងចូលរាល់ថ្ងៃ ពោលគឺមិនទាន់មានការបិទប្រភពណាមួយនៅឡើយទេ។
ការអះអាងរបស់ឯកឧត្តមកែវ រតនៈ ធ្វើឡើងស្របពេលសង្គ្រាមនៅមជ្ឈិមបូព៌ាផ្ទុះឡើងខ្លាំងនាំឱ្យក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រេងខ្នាតយក្ស និងពាណិជ្ជករជាច្រើនផ្អាកការដឹកជញ្ជូនប្រេងឆៅ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរាវ (LNG) ឆ្លងកាត់ច្រកសមុទ្រ Hormuz ជាបណ្តោះអាសន្ន។
ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា តម្លៃប្រេងចាប់ផ្តើមហក់ឡើងថ្លៃហើយ ព្រោះប្រេងដែលនាំចូលថ្មីៗមានតម្លៃថ្លៃជាងមុន ខណៈពិភពលោកក៏ឡើងថ្លៃដូចគ្នា ចំណែកការឡើងថ្លៃនេះ មិនមែនជាការកំណត់របស់ម្ចាស់ការ៉ាស់សាំងនោះទេ តែជាការកំណត់របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច តាមអត្រាប្រេងថ្មីដែលនាំចូល៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14736",
"languageVersionId": "10037",
"visibilityVersion": "2",
"versionToken": "a1.zNtOws1e2X88YQ5Law8k81SrQVuHTt1JS3nF4pXRNZ8"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
