ស្ថានីយ Peace លើមហាវិថីសហព័ន្ធរុស្ស៊ីត្រូវពិន័យ៤លានរៀល ករណីលក់លើសតម្លៃកំណត់
មន្ត្រីបានពិន័យស្ថានីយមួយនៅថ្ងៃទី៨ ខែមីនា និងឱ្យធ្វើកិច្ចសន្យាកែតម្រូវ។ ក្រុមហ៊ុនបានសូមទោស និងសន្យាពង្រឹងការត្រួតពិនិត្យតម្លៃ។
ខ្លឹមសារប្រភព
ស្ថានីយប្រេងឥន្ធនៈ «សន្ដិភាព ឬ Peace» ១កន្លែង ស្ថិតនៅមហាវិថីសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានរងការផាកពិន័យជាទឹកប្រាក់៤លានរៀល និងធ្វើកិច្ចសន្យានៅនឹងកន្លែង កាលពីថ្ងៃទី៨ ខែមីនាម្សិលមិញ។ ការពិន័យនេះ ដោយសារស្ថានីយប្រេងនោះឆ្លៀតឱកាសលក់ប្រេងសាំងថ្លៃហួសហេតុផ្គើននឹងសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្ម។
មន្ត្រីជំនាញរកឃើញស្ថានីយប្រេង «សន្ដិភាព» លក់លើសតម្លៃ ល្មើសនឹងសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងបានពិន័យម្ចាស់ទីតាំងភ្លាមៗ ព្រមទាំងបានធ្វើកិច្ចសន្យាឱ្យកែតម្រូវឱ្យស្របតាមច្បាប់និងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន។ ក្រៅតែពីចំណាត់ការជាក់ស្តែង រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសតាមដានយ៉ាងយកចិត្តទុកដាក់នូវប្រក្រតីភាព នៃតម្លៃប្រេងឥន្ទនៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបន្ថែម។
ពាក់ព័ន្ធករណីនេះ ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) បានចេញមុខសូមទោសចំពោះហេតុការណ៍ដែលបានកើតឡើង និងថ្លែងអំណរគុណចំពោះពលរដ្ឋដែលបានផ្តល់ព័ត៌មាន។ ក្រុមហ៊ុនអះអាងថា នឹងបន្តពង្រឹងការត្រួតពិនិត្យ និងអនុវត្តវិធានការយ៉ាងតឹងរឹង ដើម្បីធានាថា ស្ថានីយទាំងអស់របស់ខ្លួនគោរពតាមតម្លៃដែលបានកំណត់ ហើយផ្តល់សេវាកម្មប្រកបដោយតម្លាភាព និងយុត្តិធម៌ជូនអតិថិជន៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14732",
"languageVersionId": "10025",
"visibilityVersion": "2",
"versionToken": "a1.EyBwHCLI1TsDpymEGvo3Ic7i9RPJb9hhLFJyflURKDk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
