ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក វិនិយោគប្រមាណ ៧.៥ លានដុល្លារ សាងសង់មណ្ឌលសន្និធិប្រេងឥន្ធនៈ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ពិធីបញ្ចុះបឋមសិលាថ្ងៃទី១០ ខែមីនា នៅស្រុកស្ទឹងហាវ បើកគម្រោងដែលក្រុមហ៊ុនថានឹងបង្កើតការងារ និងគាំទ្រស្ថិរភាពផ្គត់ផ្គង់ប្រេង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ មណ្ឌលសន្និធិប្រេងឥន្ធនៈ របស់ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក (Peace Petroleum Cambodia Co., Ltd.) ដែលមានឯកឧត្តម ទៀ ស្យាម និងអ្នកឧកញ៉ា ទៀ វិចិត្រ ជាសហស្ថាបនិក។ គម្រោងនេះត្រូវបានចាត់ទុកថា ជាជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុនក្នុងស្រុកនេះ ក្នុងការពង្រីកសកម្មភាពលើវិស័យផ្គត់ផ្គង់ប្រេងឥន្ធនៈ។ ពិធីនេះមានការចូលរួមពីលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដែលបានអបអរសាទរចំពោះការចាប់ផ្តើមសាងសង់មណ្ឌលសន្និធិប្រេងឥន្ធនៈនេះ ដោយបានចាត់ទុកថា ជាការចូលរួមចំណែកសំខាន់មួយជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុក ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងឱកាសនោះ អ្នកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈនេះ មានទុនវិនិយោគប្រមាណ ៧.៥ លានដុល្លារអាមេរិក និងមានទីតាំងស្ថិតនៅ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ អ្នកឧកញ៉ាបានបន្ថែមថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមានការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ការពង្រឹងជំនាញបច្ចេកទេសសម្រាប់បុគ្គលិក និងកម្មករ ព្រមទាំងការបង្កើតបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិន។ ជាមួយគ្នានេះ គម្រោងនេះក៏នឹងរួមចំណែកសំខាន់ក្នុងការធានាសន្តិសុខ និងស្ថិរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជាផងដែរ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14718",
  "languageVersionId": "9983",
  "visibilityVersion": "2",
  "versionToken": "a1.ycVWfBeRaJnL9bIjndR4-Cv7T_PeUJ2BhzBQWNd9THY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។