ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

លោក ប្រាក់ សុខុន បញ្ជាក់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី

ក្នុងឱកាសបិទសន្និបាតក្រសួងការបរទេសថ្ងៃទី៥–៦ ខែមីនា លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីការទូតបុរេសកម្ម ច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជានឹងបន្តប្រកាន់ខ្ជាប់គោលជំហរដោះស្រាយជម្លោះព្រំដែន និងបញ្ហាទំនាស់ជាមួយប្រទេសជិតខាងដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ខណៈប្រទេសកម្ពុជាក៏បន្តលើកកម្ពស់ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការឈ្នះ–ឈ្នះផងដែរ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងគោលនយោបាយការបរទេសបែបបុរេសកម្ម និងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ ដើម្បីបង្កើនភាពធន់របស់កម្ពុជា ក្នុងការការពារផលប្រយោជន៍ស្នូលរបស់ជាតិ រួមមានការរក្សាអព្យាក្រឹតភាព ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងការលើកកម្ពស់សន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍសង្គម–សេដ្ឋកិច្ច។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា កម្ពុជា កំពុងបន្តពង្រីកតួនាទីរបស់ខ្លួនលើឆាកអន្តរជាតិ ជាប្រទេសដែលគោរពច្បាប់ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគី។ បច្ចុប្បន្ន កម្ពុជាមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៧៥ និងមានស្ថានតំណាងការទូតចំនួន ៤៦ នៅទូទាំងពិភពលោក។ តាមរយៈការពង្រឹងការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បន្តប្តេជ្ញាចិត្តលើការលើកកម្ពស់សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ និងការគោរពគ្នាទៅវិញទៅមក។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14706",
  "languageVersionId": "9947",
  "visibilityVersion": "2",
  "versionToken": "a1.JnoCW0RtnRwr9s1dai-9D-9dTFEJBOd7WJFNMIBSmac"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។