ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អ្នកនាំពាក្យរដ្ឋាភិបាលបដិសេធថាលោកនាយករដ្ឋមន្ត្រីបានកំណត់ចរចា JBC ក្រោយចូលឆ្នាំ

អ្នកនាំពាក្យកម្ពុជាបដិសេធការផ្សាយថៃអំពីពេលវេលាចរចាក្រោយចូលឆ្នាំ ដោយបញ្ជាក់ថាកម្ពុជាចង់ឱ្យយន្តការ JBC ធ្វើការឆាប់ និងបានស្នើ៥លើកឱ្យបញ្ជូនក្រុមវាស់វែងរួម។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ ព័ត៌មានរបស់ថៃបានស្រង់សំដីរបស់រដ្ឋមន្ត្រីការបរទេសថៃ មកផ្សាយថា សម្តេចធិបតីបានបង្ហោះសារថា កិច្ចចរចាដើម្បីទាមទារទឹកដីមកវិញអាចត្រូវធ្វើឡើងនៅក្រោយបុណ្យចូលឆ្នាំថ្មី។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ត្រង់ចំណុចនេះថា៖ សម្តេចធិបតីពុំដែលបានមានប្រសាសន៍តាមបណ្តាញសង្គម អំពីការបន្តការចរចាតាមយន្តការJBCនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីនោះទេ។ ជំហររបស់កម្ពុជា គឺការអនុវត្តតាមសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយអនុញ្ញាតឱ្យគណៈកម្មការ JBC អាចធ្វើការងារឱ្យបានឆាប់ ដើម្បីដោះស្រាយបញ្ហាព្រំដែននិងធានាសន្តិភាពយូរអង្វែង ដោយមិនរង់ចាំដល់ក្រោយបុណ្យចូលឆ្នាំថ្មី។ ចាប់តាំងពីមានបទឈប់បាញ់លើកទី២ មករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលតំណាងឱ្យ JBC កម្ពុជា បានដាក់សំណើរ ៥លើកហើយ ដើម្បីស្នើឱ្យថៃចាត់ក្រុមការងារវាស់វែងចម្រុះ ចុះធ្វើការងារលើដីជាក់ស្តែង៕ អត្ថបទ៖ ឡាយ កុល
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14694",
  "languageVersionId": "9911",
  "visibilityVersion": "2",
  "versionToken": "a1.Or-MlTV0n9ffrBVX2rmndC3th8Fvm9bFaKalSAEh8As"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។