ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

មេពន្ធនាគារស្ទឹងត្រែង និងមន្ត្រី៣នាក់ទៀតត្រូវផ្អាកការងារបណ្តោះអាសន្ន

ក្រសួងមហាផ្ទៃសម្រេចផ្អាកមន្ត្រី៤នាក់ ខណៈរបាយការណ៍លើកព័ត៌មានចោទប្រកាន់អំពីការបង់ប្រាក់ឱ្យប្រើទូរស័ព្ទក្នុងពន្ធនាគារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

មេពន្ធនាគារខេត្តស្ទឹងត្រែង លោក លីម វាសនា និងមន្រ្តី៣នាក់ទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារ និងមុខងារជាបណ្តោះអាសន្ន។ នេះបើតាមការបញ្ជាក់នៅក្នុងលិខិតសម្រេចរបស់ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបាននៅថ្ងៃទី១៣ ខែមីនា។ ក្នុងលិខិត បានសម្រេចផ្អាកមុខងារលោក លីម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែងម្នាក់ ប្រធានការិយាល័យប្រតិបត្តិម្នាក់ អនុប្រធានការិយាល័យប្រតិបត្តិម្នាក់ និងប្រធានផ្នែកគ្រប់គ្រងជនជាប់ឃុំម្នាក់។ ការផ្អាកតួនាទីជាបណ្តោះអាសន្នមេពន្ធនាគារខេត្តស្ទឹងត្រែង និងមន្ត្រី៣នាក់នេះ ដោយសារបែកធ្លាយព័ត៌មាននៅលើបណ្តាញសង្គមថា នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង បានអនុញ្ញាតឱ្យអ្នកជាប់ឃុំឃាំងអាចប្រើប្រាស់ទូរស័ព្ទបានជាថ្នូរនឹងប្រាក់ខ្ទង់ពាន់ដុល្លារ។ យ៉ាងណា កាលពីអំឡុងចុងខែកក្កដា ឆ្នាំ២០២៤ លោក លីម វាសនា ក៏ធ្លាប់បានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចផ្អាកការងារជាបណ្តោះអាសន្នម្តងរួចមកហើយ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14676",
  "languageVersionId": "9857",
  "visibilityVersion": "2",
  "versionToken": "a1.E0XBps4XO6Z_KGwB4gYUvWRFfKdjg63ul4bcFM5ECKs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។