ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាអរគុណនូវែលសេឡង់ចំពោះជំនួយបន្ថែម៧,៥លានដុល្លារនូវែលសេឡង់សម្រាប់ការបោសមីន

ឯកឧត្តម ប្រាក់ សុខុន ជួបលោក Winston Peters នៅអូកឡែន ថ្ងៃទី១៣ ខែមីនា និងអរគុណចំពោះការបន្តគាំទ្រអាហារូបករណ៍ និងការបោសមីន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

អូកឡែន៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងសេចក្តីសោមនស្សរីករាយចំពោះទស្សនកិច្ចលើកដំបូងរបស់លោកនៅប្រទេសនូវែលសេឡង់ ហើយបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងនូវែលសេឡង់ ជាពិសេសក្នុងវិស័យសំខាន់ៗ ដូចជា ពាណិជ្ជកម្ម វិនិយោគ អប់រំ និងកសិកម្ម។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនូវែលសេឡង់ ដែលបានផ្តល់ជំនួយបន្ថែមចំនួន ៧,៥ លានដុល្លារនូវែលសេឡង់ សម្រាប់គាំទ្រការងារបោសសម្អាតមីននៅកម្ពុជា។ ឯកឧត្តមក៏បានអរគុណចំពោះការបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការគាំទ្ររបស់នូវែលសេឡង់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស និងការបន្តកិច្ចខិតខំរបស់កម្ពុជា ក្នុងការកម្ចាត់គ្រាប់មីន ដែលនៅសេសសល់ពីសង្គ្រាម។ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើបច្ចុប្បន្នភាពជូនភាគីនូវែលសេឡង់អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។  ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14673",
  "languageVersionId": "9848",
  "visibilityVersion": "2",
  "versionToken": "a1.lmzJwlkH70WK2oR45xmKVKE0MfS5v3J6wfRWyaWeuoY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។