ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អភិបាលខេត្តចុះពិនិត្យការពង្រីកស្ពានទួលខ្សាច់និងផ្លូវកែងច្រមុះជ្រូក

នៅរសៀលថ្ងៃទី១៥ ខែមីនា លោក ម៉ាង ស៊ីណេត បានចុះពិនិត្យការដ្ឋាននៅសង្កាត់លេខ៤ ដែលមានការឧបត្ថម្ភពីលោក គុយ ណាត ដើម្បីសម្រួលចរាចរណ៍។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

គម្រោងសាងសង់ពង្រីកស្ពានបេតុងទួលខ្សាច់និងផ្លូវកែងច្រមុះជ្រូក (ចំការស្ពៃ) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ កំពុងសាងសង់យ៉ាងមមាញឹក។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់នេះ នៅរសៀលថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦។ គម្រោងនេះទទួលបានការឧបត្ថម្ភពីឧកញ៉ា គុយ ណាត ដោយសាងសង់ពង្រីកស្ពានបន្ថែមដែលទទឹងសងខាង (ម្ខាង២ម៉ែត្រ និងម្ខាង៧ម៉ែត្រ) លើប្រវែងបណ្តោយ១០ម៉ែត្រ និងពង្រីកផ្លូវកែងច្រមុះជ្រូកបន្ថែម ៧ម៉ែត្រសងខាង ដើម្បីឆ្លើយតបការកកស្ទះចរាចរណ៍។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ បានគូសរំលេចថា គម្រោងសាងសង់ និងពង្រីកផ្លូវ-ស្ពាន់ក្នុងក្រុងព្រះសីហនុ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល និងកាត់បន្ថយការកកស្ទះ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14572",
  "languageVersionId": "9680",
  "visibilityVersion": "2",
  "versionToken": "a1.dCT5aTXrfoNvQVFsp18eEU9ZvV4xQ-nZkkJtOLAQBOw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។