កម្ពុជាបញ្ជាក់ជំហរព្រំដែន និងការយកចិត្តទុកដាក់ចំពោះពលរដ្ឋនៅបរទេស
អ្នកនាំពាក្យរាជរដ្ឋាភិបាល ប៉ែន បូណា រៀបរាប់ជំហរអំពីព្រំដែន និងសុវត្ថិភាពពលរដ្ឋនៅមជ្ឈិមបូព៌ា និងប្រទេសផ្សេងៗ។
ខ្លឹមសារប្រភព
រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធដែលមានស្រាប់។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏យកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ប្រជាជននិងនិស្សិតខ្មែរនៅតំបន់មជ្ឈិមបូព៌ា និងជនជាតិខ្មែរនៅក្នុងបណ្តាប្រទេសផ្សេងទៀតផងដែរ។ ទាំងនេះសបញ្ជាក់ពីការគិតគូរគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការបញ្ចេញសកម្មភាពជាក់ស្តែង តាមគ្រប់រូបភាព ទាំងក្នុងនិងក្រៅប្រទេស។ នេះបើយោងតាម ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ ឡាយ កុល
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14568",
"languageVersionId": "9668",
"visibilityVersion": "2",
"versionToken": "a1.VkLhSGpfHXuvdXWMLOsd1hjqXX-lP7BAv0md1Kbf6WA"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
