ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាជ្ញាធរក្រុងកោះរ៉ុងអំពាវនាវឱ្យរួមគ្នាសម្អាតឆ្នេរ និងបរិស្ថាន

ក្រុមអនាម័យបានសហការជាមួយប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងរីសតនៅភូមិសុខសាន្ត ខណៈអភិបាលក្រុងអំពាវនាវកុំបោះសំរាមនៅទីសាធារណៈ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រុមអនាម័យក្រុងកោះរ៉ុង បានសហការជាមួយប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងម្ចាស់រីសត ចូលរួមអនុវត្តសកម្មភាពសម្អាតបរិស្ថាននៅភូមិសុខសាន្ត។ សកម្មភាពនេះមានគោលបំណងលើកកម្ពស់អនាម័យសាធារណៈ និងរក្សាសោភ័ណភាពបរិស្ថាននៅតំបន់ឆ្នេរសមុទ្រ ឲ្យមានភាពស្អាត និងទាក់ទាញភ្ញៀវទេសចរ។ ការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីបានបង្ហាញពីការយកចិត្តទុកដាក់រួម ក្នុងការថែរក្សាបរិស្ថានធម្មជាតិ។ ជាមួយគ្នានេះ លោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ អញ្ជើញមកលេងក្រុងកោះរ៉ុងដោយសប្បាយរីករាយ និងសូមចូលរួមថែរក្សាអនាម័យ ដោយមិនបោះសំរាមចោលតាមទីសាធារណៈ ដើម្បីរក្សាឲ្យឆ្នេរសមុទ្រមានភាពស្អាតស្រស់ស្អាតជានិច្ច។ សកម្មភាពនេះក៏ជាការចូលរួមអនុវត្តគោលការណ៍ “ឆ្នេរស្អាត បរិស្ថានបៃតង” ក្នុងការជំរុញវិស័យទេសចរណ៍ឲ្យមានចីរភាព៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14449",
  "languageVersionId": "9405",
  "visibilityVersion": "2",
  "versionToken": "a1.sSf-HxnbW8fPueuFM4BjMaglfhI4QGPtepWh5Es5dLY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។