ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរក្រុងកោះរ៉ុងអំពាវនាវឱ្យរួមគ្នាសម្អាតឆ្នេរ និងបរិស្ថាន

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្រុមអនាម័យបានសហការជាមួយប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងរីសតនៅភូមិសុខសាន្ត ខណៈអភិបាលក្រុងអំពាវនាវកុំបោះសំរាមនៅទីសាធារណៈ។

ក្រុមអនាម័យក្រុងកោះរ៉ុង បានសហការជាមួយប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងម្ចាស់រីសត ចូលរួមអនុវត្តសកម្មភាពសម្អាតបរិស្ថាននៅភូមិសុខសាន្ត។

សកម្មភាពនេះមានគោលបំណងលើកកម្ពស់អនាម័យសាធារណៈ និងរក្សាសោភ័ណភាពបរិស្ថាននៅតំបន់ឆ្នេរសមុទ្រ ឲ្យមានភាពស្អាត និងទាក់ទាញភ្ញៀវទេសចរ។ ការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីបានបង្ហាញពីការយកចិត្តទុកដាក់រួម ក្នុងការថែរក្សាបរិស្ថានធម្មជាតិ។

ជាមួយគ្នានេះ លោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ អញ្ជើញមកលេងក្រុងកោះរ៉ុងដោយសប្បាយរីករាយ និងសូមចូលរួមថែរក្សាអនាម័យ ដោយមិនបោះសំរាមចោលតាមទីសាធារណៈ ដើម្បីរក្សាឲ្យឆ្នេរសមុទ្រមានភាពស្អាតស្រស់ស្អាតជានិច្ច។

សកម្មភាពនេះក៏ជាការចូលរួមអនុវត្តគោលការណ៍ “ឆ្នេរស្អាត បរិស្ថានបៃតង” ក្នុងការជំរុញវិស័យទេសចរណ៍ឲ្យមានចីរភាព៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…