ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្តេច ហ៊ុន សែន សុំបំភ្លឺរឿង «ប្ដីពីរ» លើអនឡាញ ថាពិតឬការសម្ដែង

ប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន បានបង្ហោះនៅយប់ថ្ងៃទី២៣ ខែមីនា សុំឱ្យអ្នកពាក់ព័ន្ធបំភ្លឺថារឿង «ប្ដីពីរ» លើ TikTok ជាការពិត ឬជាការសម្ដែង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

បន្ទាប់ពីមានការចែករំលែកនៅលើបណ្តាញសង្គម TikToK ពាក់ព័ន្ធរឿងស្ត្រីម្នាក់យកប្តីពីរនាក់ក្នុងពេលតែមួយ ដែលនាំឱ្យសាធារណជនផ្ទុះការវែកញែកពេញបណ្តាញសង្គម។ ជុំវិញករណីនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពាវនាវឱ្យសាមីខ្លួនជួយបំភ្លឺ និងបានចោទសួរថា «តើរឿងនេះពិតប្រាកដឬជាការសំដែងដើម្បីទាក់ទាញអ្នកមើល?»។ នៅយប់ថ្ងៃទី២៣ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្តាញសង្គមដោយបង្ហាញអារម្មណ៍ដែលមិនពាក់ព័ន្ធជាមួយការងាររបស់រដ្ឋនោះឡើយ ដែលសម្តេចចង់និយាយគឺទាក់ទងជាមួយស្ត្រីម្នាក់យកប្តីពីរក្នុងពេលតែមួយនិងរស់នៅជាមួយគ្នា ជិះរថយន្តជាមួយគ្នាហូបបាយជាមួយគ្នា ធ្វើការជាមួយគ្នា...ដោយរូបភាពទាំងអស់នេះ ត្រូវបានចែកចាយលើបណ្តាញសង្គមយ៉ាងទូលំទូលាយ។ សម្តេចបានចោទជាសំណួរថា «តើស្ត្រីម្នាក់នេះយកប្តី២នាក់ពិតប្រាកដឬជាការសំដែងដើម្បីទាក់ទាញអ្នកមើល?»។ សម្តេច សង្កត់ធ្ងន់ថា ប្រសិនបើគាត់យកប្តី២នាក់ពិតប្រាកដ ហើយរស់នៅជាមួយគ្នា...នោះគាត់ជាស្ត្រីដ៏មហិមា និងជាស្ត្រីដែលបំផ្លាញប្រពៃណីស្ត្រីខ្មែរខ្លាំងបំផុតក្នុងសម័យទំនើបក្រោយរបបប៉ុល ពត។ សម្តេចតេជោពន្យល់ថា ច្បាប់និងរដ្ឋធម្មនុញ្ញចែងថា ប្តីមួយប្រពន្ធមួយ ហើយសម្តេចបញ្ជាក់ភាពផ្ទុយគ្នាត្រង់ថា បុរសមានប្រពន្ធពីរឬលួចមានស្រី តែងតែខំលួចលាក់ខ្លាចប្រពន្ធឈ្លោះគ្នាផងនិងខ្លាចច្បាប់ផង។ សម្តេចអំពាវនាវឱ្យបងប្អូនឬសាមីខ្លួនជួយបំភ្លឺរឿងនេះផងប្រសិនបើអាចធ្វើទៅបាន៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14434",
  "languageVersionId": "9360",
  "visibilityVersion": "2",
  "versionToken": "a1.TJ9BjJLljmOYqXUnCdp1Ok7DU2xcYNpKtq-GeP7QWTI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។