ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សិស្សមត្តេយ្យសហគមន៍ក្នុងស្រុកកំពង់សីលា ទទួលសម្ភារៈសិក្សាពីលោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត

លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខកុមារ៦៤នាក់និងគ្រូ៣នាក់ ពីមត្តេយ្យសហគមន៍៣ នៅថ្ងៃទី២៥ ខែមីនា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ "ការអប់រំកុមារតូច គឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់អនាគតនៃធនធានមនុស្សនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាប្រទេសជាតិទាំងមូល នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ លោកជំទាវ គីម សុភ័ក្ដ្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សមត្តេយ្យសិក្សាសហគមន៍ ក្នុងស្រុកកំពង់សីលា។ កម្មពិធីបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់លើវិស័យអប់រំកម្រិតដំបូង និងដើម្បីស្វែងយល់ពីសុខទុក្ខរបស់គ្រូបង្រៀន ក៏ដូចជាកុមារតូចៗនៅតាមមូលដ្ឋានដាច់ស្រយាល។ ជាមួយគ្នានោះដែរលោកជំទាវប្រធានកិត្តិយស បានជួបសំណេះសំណាលជាមួយ សិស្សានុសិស្សមត្តេយ្យសិក្សាសហគមន៍ចំនួន ៦៤នាក់ លោកគ្រូ-អ្នកគ្រូចំនួន ០៣នាក់ និងមកពីសាលាមត្តេយ្យសិក្សាសហគមន៍ចំនួន ០៣ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា។ ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរៀនសូត្រ និងបង្រៀន លោកជំទាវ ក៏បាននាំយកនូវអំណោយរួមមាន សម្ភារសិក្សា មានសៀវភៅ ប៊ិច ខ្មៅដៃ និងឧបករណ៍សិក្សាចាំបាច់ដទៃទៀត នំចំណី អាហារសម្រន់សម្រាប់កុមារ និងឧបត្ថម្ភថវិកាមួយចំនួន ជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ផងដែរ។ លោកជំទាវបានផ្ដាំផ្ញើដល់អាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូ ត្រូវបន្តយកចិត្តទុកដាក់មើលថែទាំសុខភាព និងការសិក្សារបស់កុមារឱ្យបានល្អ ព្រោះពួកគេគឺជាទំពាំងស្នងឫស្សីដ៏មានសក្ដានុពលសម្រាប់សង្គមជាតិទៅថ្ងៃអនាគត៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14404",
  "languageVersionId": "9270",
  "visibilityVersion": "2",
  "versionToken": "a1.WDCpyGMlf5ZyyFwhwbX-8tqCEreh5_W5mzUQC9Vlhv8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។