ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ សម្រេចបានប្រមាណ៦៤,៥៣% គិតត្រឹមចុងខែមីនា

តាមសេចក្តីរាយការណ៍ វឌ្ឍនភាពចុងខែមីនាសម្រេចបាន៦៤,៥៣% គម្រោងជំហានទី១គ្រោងបញ្ចប់ឆ្នាំ២០២៨ និងទុនវិនិយោគទាំងបីដំណាក់កាលប្រមាណ៧៥០លានដុល្លារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រដ្ឋាភិបាលកម្ពុជា បានវិនិយោគទឹកប្រាក់ប្រមាណ ៧៥០ លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ទាំង ៣ ដំណាក់កាល ដើម្បីឆ្លើយតបទៅនឹងកំណើនការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ និងការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៦ វឌ្ឍនភាពនៃការងារសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី ១ សម្រេចបានប្រមាណ ៦៤,៥៣% នៃផែនការគ្រោងទុក។ នេះបើយោងតាមកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី ១ ក្រោមការចូលរួមពីលោក ទី សាគុណ អគ្គនាយករងទទួលបន្ទុកបច្ចេកទេស ជាមួយក្រុមហ៊ុនសាងសង់ TOA Corporation ខណៈដែលតាមផែនការសាងសង់ គ្រោងបញ្ចប់នៅឆ្នាំ ២០២៨។ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់នាពេលកន្លងមកថា ការវិនិយោគអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាយុទ្ធសាស្ត្រយកលុយបង្កើតលុយ។ ការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីទាំង ៣ ដំណាក់កាល នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំៗ ពីគ្រប់តំបន់នៅលើពិភពលោក អាចចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹកនោះឡើយ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14321",
  "languageVersionId": "9031",
  "visibilityVersion": "2",
  "versionToken": "a1.dLnhKz3OQ4Uox4GY72TcN9b9PM6WBx1qihHyUT3ZYEk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។