ជនសង្ស័យគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់នៅបាត់ដំបងចូលខ្លួន ខណៈនគរបាលបន្តនីតិវិធី
តាមសេចក្តីរាយការណ៍ ម្ចាស់រថយន្ត Mercedes GT53 ស៊ីវ ជ័យសិដ្ឋ ត្រូវបានឪពុកម្តាយនាំមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១ ខែមេសា។
ខ្លឹមសារប្រភព
តាមសេចក្តីរាយការណ៍ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលជាម្ចាស់រថយន្តម៉ាក Mercedes GT53 ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានអ្នកស្លាប់រហូតដល់ ៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវបានឪពុកម្តាយនាំចូលសារភាពនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការសួរនាំ និងប្រមូលភស្តុតាងពាក់ព័ន្ធ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ករណីនេះកំពុងទទួលការចាប់អារម្មណ៍ពីសាធារណជនយ៉ាងខ្លាំង ខណៈដែលសមត្ថកិច្ចអះអាងថា នឹងអនុវត្តច្បាប់យ៉ាងតឹងរឹង ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ៕ ដោយ៖ KPS99TV
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14319",
"languageVersionId": "9025",
"visibilityVersion": "2",
"versionToken": "a1.wwmSEX89GF_uNMi9L8JLQgmC8q8z41YsXg1As3cNfJE"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
